Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាណា​ព្យាបាល​ទាំងឡាយ ចូរ​អ្នក​ប្រយ័ត្ន មាន​មេរៀន​ច្រើន​ហើយ​នៅ​ប្រទេស​ចិន មិន​ត្រូវ​ប្រហែស​ទេ ពុំនោះសោត​រង​វិប្បដិសារី អស់​១​ជីវិត​ (វីដេអូ)

spot_img

​ពពួក​ជូ​ញ​ដូរ​មនុស្ស ពិសេស​ក្មេង​តូចៗ កាន់តែ​មាន​វិធី​ចម្លែកៗ តែ​យ៉ាងណា គឺ​ផ្តើម​ពី​ការធ្វេសប្រហែស​របស់​អ្នក​ជា​ឪពុក​ម្តាយ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​បង្ហាញ​ពី​វិធី ៤ ដែល​ពួក​វា​និយម​ប្រើ​គឺ ៖

១.​ដើរ​តាម​ក្រោយ ហើយ​រង់ចាំ​ឱកាស ៖

​មិន​ត្រូវ​ឲ្យ​កូន​ដើរ​ពីក្រោយ​ខ្នង​ដាច់ខាត ព្រោះ​វា​នឹង​ឆ្លៀតពេល​ដែល​អ្នក​ប្រហែស​តែ​បន្តិច​នឹង​ចាប់​ឱប​កូន​យក​ទៅ​បាត់ ។ កាមេរ៉ា​សុវត្ថិភាព​នៅ​ចិន​បាន​កត់ត្រា​រូបភាព​មួយ​គឺ ៖ កូនស្រី​រត់​ពីក្រោយ​ខ្នង​ម្តាយ​ពេល​ដាច់​គ្នា ឆ្ងាយ​បន្តិច​ស្ត្រី ២​នាក់ បាន​ចាប់​ឱប​ក្មេង​រួច​រត់​បែរក្រោយ​យ៉ាង​លឿន ។​

២.​ឆ្លៀតពេល​ដែល​ក្មេង​គ្មាន​មនុស្ស​ចាស់​នៅក្បែរ​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​នោះ ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​រំលឹក​យ៉ាង​ជូរចត់​ថា ៖ គាត់​កំពុង​ហាល​ខោអាវ​នៅ​ជាន់​លើផ្ទះ ទុក​ឲ្យ​កូននៅ​លេង​ម្នាក់ឯង​ក្បែរ​មាត់ទ្វារ ស្រាប់តែ​ក្រឡេក​ជើ​ញ​មាន​មនុស្ស​ស្រី​ម្នាក់​មក​លួង​លេង​ជាមួយ​វា ។ នាង​ក៏​ប្រញាប់​រត់​ចុះ​ក្រោម តែ​កូន​សំណព្វចិត្ត​បាត់ស្រមោល​ទៅហើយ ។​

​ក្រោយ​ការស្វែងរក ១១​ឆ្នាំ នាង​បាន​ប្រទះ​ឃើញ​កូន​របស់​ខ្លួន តែ​វា​បាន “​កំបុត​ជើង​សងខាង ថែមទាំង​ត្រូវ​កាត់​អណ្តាត​” កំពុង​ឈរ​សុំទាន​តាម​ផ្លូវ​នៅ​ទីក្រុង​មួយ​ទៀត ។​

៣.​បង្កចលាចល​ពេល​មនុស្ស​កុះករ​

​ម្តាយ​និង​កូន​កំពុង​ដើរ​តាម​ផ្លូវ​មាន​មនុស្ស​ច្រើន​ក៏​ឮ​សម្រែក “​ចោរៗ​” ម្តាយ​លែងដៃ​កូន ស្រ​វ៉ា​មើល​របស់​របរ ខណៈ​ពេល​កូន​ចេះ​តែ​ចលនា​ទៅមុខ ។ ពេល​ងាករ​កកូន​ក៏​បាត់​ស្រមោល ។ សំណាង​ល្អ​នាង​ស្រែង ហើយ​ចោល​ភ្នែក​ឃើញ​កូន បាន​ទៅ​ដល់​ម្ខាង​ផ្លូវ​ក៏​ប្រញាប់​ដេញ​តាម​ពួក​ចាប់ជំរិត ក៏​គេចខ្លួន​បាត់ ។​

៤.​បន្លំ​ធ្វើ​ជា​បុគ្គលិក​ក្រុមហ៊ុន​ដើរ​បញ្ឆោត ៖

​ឪពុក​ម្តាយ​រវល់​ចេញ​ក្រៅ​មួយ​ភ្លែត ទុក​ឲ្យ​កូនៗ​នៅ​តែ​ឯង ឬ​ជាមួយ​មនុស្ស​ចាស់ជរា ។ វា​បន្លំ​ធ្វើ​ជា​បុគ្គលិក Internet ឬ​រដ្ឋ​ករ​ទឹក មក​សុំ​ពិនិត្យមើល ។​

​ពេល​បើកទ្វារ នោះ​វាស្រ​វ៉ា​ចាប់​ឡើង​ឡាន ឬ​ម៉ូតូ​ភ្លាម ។​

​រឿង​បែប​គ្នា​នេះ​ដែរ​បាន​កើតឡើង​ច្រើន​នៅ​ចិន​មុននេះ ហើយ​បច្ចុប្បន្ន​កំពុង​រាលដាល​ដល់​វៀតណាម ។​

​ខាងក្រោម​ជា​វីដេអូ​ដែល​ទូរទស្សន៍​វៀតណាម បាន​ផ្សាយ​ឃ្លីប​មួយ​ពី​រឿង​ក្មេង​ស្រី​វៀតណាម ត្រូវបាន​ចាប់​យក​ទៅ​ចិន ហើយ​ក្លាយជា​ស្រី​កម្សាន្ត ។ ពួក​នាង​នៅ​រង់ចាំ​គ្រា​កុមារ​រត់​ទៅ​ជាមួយ​ក្រុម​គ្រួសារ​នា​ប្រទេស​វៀតណាម ។ ក្រុម​សារព័ត៌​វៀតណាម​ក៏​បាន​សាកល្បង​ទាក់ទង​ជាមួយ​ក្រុម​ជួញដូរ​ក្មេង ទាំង​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម នា​ប្រទេស​ចិន ៕

​ចន្ទ្រា​

spot_img
×