Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់​វិធី​ជួយ​ឲ្យ​កូនសិស្សសម្រក​ទម្ងន់ គ្រូ​ម្នាក់នេះ សុខចិត្ត​ដំឡើង​ទម្ងន់​ខ្លួន​ឯង រួច “​រួមគ្នា​” សម្រក​ទម្ងន់​ជាមួយ​សិស្ស​… ចុងក្រោយ សម្រេច​ដូច​បំណង​មែន​! (​វីដេអូ​)

spot_img

​អ្នក​ធ្លាប់​សម្រក​ទម្ងន់​សុទ្ធតែ​ដឹង​ថា កិច្ចការ​នេះ​ពុំ​ងាយស្រួល​ទេ ។ Adomis Hill ជា​គ្រូ​កាយ​សម្ព័ន្ធ ដ៏​ល្បីល្បាញ​នៅ​អាមេរិក គាត់​មាន​រាង​ស្អាត តែ​ដើម្បី​ជួយ​សិស្ស​ឲ្យបាន​ដូច​បំណង​គាត់​មិន​ខ្លាច​ជ្រើស​យក​វិធី​ដ៏​កម្រ​គឺ ៖ បង្កើន​ទម្ងន់ រួច​រួម​នឹង​សិស្ស​ឈ្មោះ Alyssa សម្រក​ទម្ងន់​វិញ ។​

​លោក​បាន​សម្រេច​បញ្ចូល 6000-7000 កា​ឡូរី ក្នុង​១​ថ្ងៃៗ​រហូត​គាត់​ឡើង​ទម្ងន់​ដល់ ១៤០ គីឡូក្រាម ហើយ​…​សម្ពាធ​ឈាម​ក៏​កើន​ដល់​ចំណុច​អាសន្ន ។​

​មុន​នេះ​លោក​ធ្លាប់​ស្ថិតក្នុង​គី​ឡូ ១៤០ ដែរ តែ​បាន​សម្រេចចិត្ត​សម្រករ​ហូត​ចាប់​យក​របរ​កីឡា​កាយសម្ព័ន្ធ​វិញ​តែម្តង ។​

​ក្រោយ​ពេល​ដំឡើង​ទម្ងន់​លោក​បែរជា មាន​ទម្លាប់ “​រវល់​មាត់​” ជាប់ ហើយ​តាម​លោក​ការលុបចោល​ទម្លាប់​នេះ កាន់តែ​ពិបាក​ទៀតផង ។​

​លោក​និង​សិស្ស​ពេលនេះ មាន​ទម្ងន់​ប្រហែល​គ្នា​ហើយ ហើយ​នាំគ្នា​តាំងចិត្ត​… “​ចាប់ផ្តើម​” ដូចគ្នា ។ ៤ ខែក្រោយ កិច្ចខិតខំ​មិន​រា​ថយ​ពួកគេ សម្រក​បាន​ទម្ងន់ ២៨ kg ។ វា​ជា​ជោគជ័យ​ក៏​អស្ចារ្យ ។​

​ឥឡូវ​យើង​ងាក​មក​ទស្សនា វីដេអូ ពី​ការប្រឹងប្រែង​របស់​ពួក​គេ​វិញ​ម្តង ។​

​វិធី​នេះ​បាន​ធ្វើឲ្យ​នាង Alyssa ដែល​ជា​សិស្ស ទទួល​អារម្មណ៍​ថា ខ្លួន​មាន​ចំណែក​ទទួលខុសត្រូវ ហើយ​ក៏​កាន់តែ​ប្រឹងប្រែង​សម្រេច​គោលដៅ​ក្នុង​ការ​សម្រក​ទម្ងន់ ។​

​វា​ជា​រឿង​ពិត​មួយ​សម្រាប់​ពិចារណា ៕

​ចន្ទ្រា​

spot_img
×