Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​មិន​ដែល​ឃើញ​របស់ “​អន្ទិត​” យួន​ម្នាក់​ដែល​ខូចចិត្ត​!

spot_img

​យុវជន​ដែល​មានរ​បរជា​អ្នកបើក​រថយន្ត​បែន​ដឹក​ឥដ្ឋ ថ្ម ពេល​ឮ​ដំណឹង​ថា សង្សារ​ត្រៀម​ឡើង “​រថយន្ត​” ទៅផ្ទះ បុរស​ដទៃ ដើម្បី​រៀបការ​នោះ ពិតជា​ខឹង​ខ្លាំងណាស់ ។ គាត់​ក៏​រៀប​ផែនការ​សងសឹក​…​ឆ្កួតៗ ។​

​ផ្ទះ​ខាង​ស្រី​កំពុង​រៀបចំ​ដើម្បី​ជូន​ដំណើរ​កូនក្រមុំ ។ ថ្ងៃស្អែក​នាង​នឹង​ឡើង​រថយន្ត​ទៅ​ផ្ទះ​ស្វាមី​ហើយ ។​

​កណ្តាលរាត្រី​នោះ​បុរស​ខូចចិត្ត​ខាងលើ​បាន​ដឹក​ថ្មភ្នំ ខ្នាត​គ្រឹះ សំណង់​មកចាក់ ២​ឡាន​ពី​មុខ​ផ្ទះ បំណង “​រារាំង​” កុំឲ្យ​គេ​យក​គូស្នេហ៍​ខ្លួន​ចេញ​ទៅ​បាន ។​

​វិធីសាស្ត្រ​តែ ១-០-២ នេះ បាន​ធ្វើឲ្យ​សាធារណៈមតិ​អស់សំណើច ហើយ​ទូន្មាន​ដល់​ខាង​ស្រី​ថា ៖ មិនចាំបាច់​ប្រឹង​បញ្ចូន​ចេញទេ ហៅ​គេ​មក​ទិញ​ហើយ​ដឹក​យក​ទៅ​នៅ​សល់​លុយ ២-៣ លាន​ដុង (​ជាង ១០០ USD) ដែរ​! ។​

“​ចំណេះ​ជិះ​ក​ឯង​” បាត់​ទាំង​សង្សារ ហើយ​ខាត​ទាំង​លុយ​សង​ថ្លៃ​ថ្ម​ទៀត ៕

​លី​សា​

spot_img
×