Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កើត​នៅលើ​ទឹកដី​អាមេរិក មិន​ប្រាកដថា​នឹង​អាច​បាន​សញ្ជាតិ​អាមេរិក​ ជា​ស្វ័យប្រវត្តិ​ទៀត​ទេ !

spot_img

នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​Axios on HBO ប្រធានាធិបតី​អាមេរិក Donald Trump មាន ប្រសាសន៍ថា​៖ កូន​របស់​បុគ្គល​ដែល​មិនមែនជា​ជនជាតិ​អាមេរិក មិនអាច​ទទួល​សញ្ជាតិ​អាមេរិក និង​ទាញយក​ផលប្រយោជន៍​បាន​មួយជីវិត ដោយសារ​មូលហេតុ​ម្យ៉ាង​ថា​បានកើត​នៅលើ​ទឹកដី​អាមេរិក ទៀត​បានឡើយ !​។​លោក​អះអាងថា លោក​បាន​ពិភាក្សា​ជាមួយ​ទឹ​ប្រឹក្សា រួចរាល់​អស់ហើយ ហើយ​កំពុង​រៀបចំ​ដំណើរ​ការចេញ​ក្រិ​ត្យ​ប្រធានាធិបតី លុប​សិទ្ធិ​ទទួល​សញ្ជាតិ​អាមេរិក តាម​ដែនដី​កំណើត​។​

រូ​បះ​ប្រធានាធិបតី​អាមេរិក Donald Trump ចង់​លុប​សិទ្ធិ​បាន​សញ្ញា​តិ​អាមេរិក​តាម​ដែនដី​កំណើត​។​

​តើ​វា​នឹង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​អាមេរិក​មាត្រា​១៤ ដែល​ចែងថា “​គ្រប់​បុគ្គល​ដែល​បានកើត​លើ​ទឹកដី​អាមេរិក​និង​បាន​ចូលសញ្ជាតិ​អាមេរិក និង​ដែល​ស្ថិតក្រោម​យុត្តាធិការ​នៃ​ច្បាប់​ជា​ធរមាន ត្រូវបាន​ក្លាយជា​ពលរ​ដ្ឋ​របស់​អាមេរិក និង​របស់​រដ្ឋ​ដែល​គេ​រស់នៅ​”​ទេ​ឬ ?​។​បើតាម​អត្ថន័យ​នៃ​ច្បាប់ដើម ក្មេង​កើត​លើដី​អាមេរិក​ដែល​អាច​ទទួល​សញ្ជាតិ​អាមេរិក​បាន ទាល់តែ​ម្តាយ​ឪពុក​ជា​ជន​ស្របច្បាប់ ពោល​គឺជា​បុគ្គល​ដែលមាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឬ​ជា​ពលរដ្ឋ​អាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ក្រុម​អ្នក​អភិរក្សនិយម​ដដែល​។​

​ក្នុង​សេចក្តីសម្រេច​របស់​តុលាការ​ឆ្នាំ​១៨៩៨ តុលាការ​កំពូល​អាមេរិក​បានប្រកាសថា កូន​ដែល​កើត​ពី​ឪពុកម្តាយ​អន្តោប្រវេសន៍​ស្របច្បាប់ ជា​ពលរដ្ឋ​រដ្ឋ​អាមេរិក​។ ផ្ទុយទៅវិញ ស្ថាប័ន​កំពូល​នេះ​មិនដែល​បានផ្តល់​សេចក្តីសម្រេច​អ្វី​ទាក់ទង​នឹង​កូន​អន្តោប្រវេសន៍​ខុសច្បាប់ ឬ​អ្នកមាន​ក្រដាស​ស្នាម​បណ្តោះអាសន្ន​ឡើយ​។​

​បើតាម​ការសិក្សា​របស់​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​PEW ឆ្នាំ​២០១៦​នោះ​​ពី​ឆ្នាំ​១៩៨០-២០០៦ ចំនួន​កូនក្មេង​កើត​ពី​ម្តាយ​ឪពុក​ជា​អន្តោប្រវេសន៍​បាន​កើនឡើង​ឥតឈប់ឈរ ដល់​៣៧០.០០០​នាក់ មុន​ចាប់​ធ្លាក់ចុះ​បន្តិច​វិញ​៕​សូ​យ​ន​

spot_img
×