Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ​មិនល្អ កើតមាន​បញ្ហា​រំខាន​ចិត្តច្រើន គួរ​ប្រមូលផ្តុំ​តែ​ក្នុង​កិច្ចការ​របស់ខ្លួន ។ លុយកាក់ មិនល្អ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន តែ​ចំណូល​បែរជា​មិន​កើន ប្រយ័ត្ន​អ្នកដទៃ​បោកប្រាស់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំឆ្លូវ ៖ ការងារ អំណោយផល​ល្អ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ គួរ​បញ្ចេញ​ប្រាក់​វិនិយោគ និង​ប្រមូល​ប្រាក់ចំណេញ​ច្រើន​ធំ​មកវិញ ។ មនោសញ្ចេតនា មានឱកាស​រកឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំខាល ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត វាយតម្លៃ​ខ្ពស់​ដោយ​ភាពម៉ឺងម៉ាត់ ព្យាយាម​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ ថ្នាក់លើ​ពេញចិត្ត ហេតុនេះ​នឹងមាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំថោះ ៖ ការងារ ដោយ​ការ​ខំប្រឹងប្រែង មានគំនិត​ច្នៃប្រឌិត​ច្រើន​ក្នុង​ការងារ ហេតុនេះ​លទ្ធផល “​ធ្វើ​១​ទទួលបាន​២” ។ លុយកាក់ ត្រូវ​ចេះ​តុល្យភាព​ចំណូល​-​ចំណាយ បញ្ចៀស​ការខ្វះខាត ។ មនោសញ្ចេតនា បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

​ឆ្នាំរោង ៖ ការងារ ជា​ថ្ងៃ​ល្អ​សម្រាប់​ការចរចា សហការ​ជំនួញ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា​គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់ ។​

​ឆ្នាំម្សាញ់ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ។ លុយកាក់ ធូរធារ លទ្ធភាព​ខ្ពស់​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា គួរ​បង្កើត​ពិធី​រ៉ូ​មែន​ទិ​ក​សម្រាប់​គូស្នេហ៍​របស់​អ្នក ។​

​ឆ្នាំមមី ៖ ការងារ ព្យាយាម​ធ្វើការ​ជាមួយនឹង​ស្មារតី​ទទួលខុស​ខ្ពស់ នាំ​ឲ្យ​សម្រេចបាន​សមិទ្ធផល​យ៉ាងច្រើន ។ លុយកាក់ ល្អប្រសើរ នឹងមាន​បន្ថែម​ឱកាស​សម្រាប់​ការបង្កើត​ចំណូល ។ មនោសញ្ចេតនា គួរ​ចេះ​ថែរក្សា គោរព​មនោសញ្ចេតនា ។​

​ឆ្នាំមមែ ៖ ការងារ គ្រប់យ៉ាង​រលូន​ល្អ​ដោយ​គ្មាន​ឧបសគ្គ​ឬ​ការលំបាក​ណាមួយ​មក​រាំ​ង​ស្ទះ ។ លុយកាក់ ថ្ងៃនេះ​អាច​ចុះ​ទុនវិនិយោគ តែ​ចៀសវាង​ផ្នែក​អចលនទ្រព្យ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។​

​ឆ្នាំវក ៖ ការងារ មិនត្រូវ​ចាប់អារម្មណ៍​ច្រើន​ហួស​ក្នុង​រឿង​អញ​នក​ដទៃ ។ កុំ​បន្សល់ទុក​រូបភាព​មិន​ល្អ​ចំពោះ​ថ្នាក់លើ ។ លុយកាក់ ជា​ថ្ងៃ​មាន​ទាំង​ព័ត៌មាន​រីករាយ និង​មិន​រីករាយ អំពី​លុយកាក់ មិនត្រូវ​ជឿ​សម្តី​អ្នកដទៃ នាំ​ឲ្យ​ត្រូវគេ​បោកប្រាស់ ។ មនោសញ្ចេតនា ងាយ​កើតការ​ឈ្លោះប្រកែក​គ្នា ប្រសិន​ដោះស្រាយ​មិនបាន​ល្អ នឹង​ឥទ្ធិពល​អាក្រក់​ដល់​ចំណងអាពាហ៍ពិពាហ៍ ។​

​ឆ្នាំរកា ៖ ការងារ មិនត្រូវ​បង្ក​ការរំខាន​ឲ្យ​អ្នកដទៃ​ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​ការងារ​ខ្លួនឯង ។ លុយកាក់ ធម្មតា មិនមាន​បញ្ហា​អ្វី​ក្រៅ​បំណង ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំចរ ៖ ការងារ ចូរ​ធ្វើ​ឲ្យ​បានល្អ កិច្ចការ​របស់ខ្លួន​រួច​សឹម​ងាក​ទៅ​ចាប់អារម្មណ៍​រឿង​អ្នកដទៃ ។ លុយកាក់ ធ្លាក់ចុះ ត្រូវ​គ្រប់គ្រង​ឲ្យ​បានល្អ​ចំណូល​-​ចំណាយ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ដោយសា​រ​តែ​រឿង​កំប៉ិកកំប៉ុក ។​

​ឆ្នាំកុរ ៖ ការងារ ភាព​អំណត់​អត់ធ្មត់​របស់​អ្នក​ក្នុង​ការងារ នាំ​ឲ្យ​សម្រេចបាន​ជោគជ័យ​គ្រប់យ៉ាង ។ លុយកាក់ មានគំនិត​ជាច្រើន​សម្រាប់​ការរក​ប្រាក់ តែ​មិនត្រូវ​អន្ទះសា​ជ្រុល ។ មនោសញ្ចេតនា រីករាយ​កក់ក្តៅ ៕​

spot_img
×