Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ពង្រាយ​ទាហាន​ ៥.២០០​ នាក់ ទប់ស្កាត់​ជនអន្តោប្រវេសន៍​តាម​ព្រំដែន​

spot_img

​អាមេរិក​បានប្រកាស​កា​ល​ពីថ្ងៃ​ចន្ទ​ទី ​២៩ តុលា​ថា នឹងដាក់​ពង្រាយ​ទាហាន​រហូតដល់​ចំនួន​ជាង ​៥.២០០ ដើម្បី​រារាំង​ជនអន្តោប្រវេសន៍ និង​ដើម្បី​ត្រៀម​បង្ការ​ភាពចលាចល ស្របពេល​មានការ​សម្រុក​ធ្វើដំណើរ​ឆ្លងដែន​ខុសច្បាប់ ចូលមកក្នុង​ទឹកដី​អាមេរិក​។ ក្រៅពីនេះ កងកម្លាំង​គយ​និង​ការពារ​ព្រំដែន​អាមេរិក ក៏​កំពុង​តាមដាន​ក្រុមមនុស្ស​ប្រមាណ​ជា ៣.៥០០​នាក់​ផ្សេងទៀត ដែល​កំពុងធ្វើដំណើរ​តាម​ជើងភ្នំ នៃ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ផងដែរ​។​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ក៏​ត្រៀម​បញ្ជូន​កងរាជអាវុធហត្ថ និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣​គ្រឿង បំពាក់​ដោយ​ឧបករណ៍​ចាប់​សញ្ញា​បច្ចេកវិទ្យា​ខ្ពស់ និង​មាន​សមត្ថភាព​មើលឃើញ​ពេលយប់​ផងដែរ​។​

ប្រធានាធិបតី​អាមេរិក Donald Trump

​វិធានការ​នេះ ធ្វើ​ឲ្យ​គេ​គិតថា ជា​វិធីសាស្ត្រ​របស់លោក​ប្រធានាធិបតី​ត្រាំ​ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​អាមេរិក ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដែល​ខិតចូល​មកដល់​។​

​នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ ជនអន្តោប្រវេសន៍​រាប់ពាន់នាក់​មកពី​អាមេរិក​កណ្តាល​ដែល​ក្នុងនោះ​រួមមាន​ពី​ប្រទេស​ហុង​ឌូ​រ៉ា​ស អេ​ល​សាល់​វ៉ា​ឌ័​រ ព្រមទាំង​ក្វា​តេ​ម៉ា​ឡា បាននិងកំពុង​នាំគ្នា​ធ្វើដំណើរ​ជា​ក្បួន ដើម្បី​សម្រុក​ទាំង​ខុសច្បាប់​ចូល​ដែនដី​អាមេរិក ឆ្លងកាត់​តាម​ម៉ិ​ក​ស៊ិ​ក ដោយសារតែ​ពួកគេ​ចង់​រត់​គេចចេញ​ពី​អំពើហិង្សា​និង​អសន្តិសុខ​ដែលមាន​នៅក្នុង​ប្រទេស​កំ​ណើ​ត​។ ហើយ​បើតាម​អង្គការសហប្រជាជាតិ មាន​មនុស្ស​ប្រហែលជា ៧.០០០​នាក់ បាននាំគ្នា​ចាកចេញ​ពី​ប្រទេស​ហុង​ឌូ​រ៉ា​ស កាល​ពីស​ប្តា​ហ៏​ទី​២ ខែតុលា សំដៅ​ទឹកដី​អាមេរិក​។​

​ទាក់ទង​នឹង​ការបញ្ជូន​ទ័ព​ដ៏​ច្រើន​ទៅកាន់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក ប្រធានាធិបតី​អាមេរិក Donald Trump និយាយថា គឺ​ដើម្បី​រឹតបន្តឹង​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​។ មួយវិញទៀត ដើម្បី​ទទួល​ជនអន្តោប្រវេសន៍ និង​ដើម្បី​កុំ​ឲ្យ​មាន​ភាពចលាចល​។ អាមេរិក​ក៏បាន​ដំឡើង​ទី​ជំរំ​ស្នាក់នៅ​សម្រាប់​ពួកគេ​ផងដែរ​។​លោក​Trump បញ្ជាក់បន្ថែម​៕ ​សូ​យ​ន​

spot_img
×