Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាអំណាច​ចិន​ចាត់​យន្តហោះ​ប្រយុទ្ធ​រាប់សិប​គ្រឿង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង គ្រាន់តែ​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​ឬ​

spot_img

​យន្តហោះ​ប្រយុទ្ធ​នឹង​ទម្លាក់​គ្រាប់បែក​មកពី​សមរភូមិ​ភាគខាងត្បូង​របស់​ក​ង​ទ័ព​ចិន បាន​ដំណើរ​ការធ្វើ​សមយុទ្ធ ដើម្បី​ត្រួតពិនិត្យ​សមត្ថភាព​បើក​ការវាយលុក​ប្រឆាំងនឹង​ការជ្រៀតជ្រែក​នៅ​ដែនសមុទ្រ​នេះ​។​

យន្ត​ហោះ​ចិន​ក្នុង​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​សកម្មភាព​ខាងលើ​ប្រព្រឹត្តទៅ​ក្រោយពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52 របស់​អាមេរិក​បានធ្វើ​ការហោះហើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​នៅ​សប្តាហ៍​នេះ​។​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​និយាយថា នេះ​ជាការ​ប្រឆាំង​តបត​យ៉ាង​ខ្លាំងក្លា​ចំពោះ​អំពើ​ញុះញង់​របស់​យន្តហោះ​យោធា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ហើយក៏​នឹង​អនុវត្តន៍​បណ្តា​វិធានការ​ចាំបាច់​ទាំងអស់​។​

​រដ្ឋ​ម​ន្រី្ត​ការពារជាតិ​អាមេរិក Jim Mattis អះអាងថា បណ្តា​យន្តហោះ B-52 នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​សកម្មភាព អចិ​ន្រៃ​យ៍​របស់ខ្លួន​។​

​ចំណងទាក់ទង​អាមេរិក​-​ចិន កាន់តែ​តានតឹង​ឡើង​ចំពោះ​រឿងរ៉ាវ​ជាច្រើន​។ ក្នុងពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មិនទាន់មាន​សញ្ញា​ធូរស្រាល​ផង​នោះ អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​អង្គភាព​កងទ័ព​ចិន ព្រោះតែ​ទិញ​អាវុធ​ពី​រុស្ស៊ី​។ ជាការ​ឆ្លើយតប ចិន​បាន​លុបចោល​ជំនួប​ជាន់ខ្ពស់​មួយចំនួន​ជាមួយ​អាមេរិក បដិសេធ​មិនឱ្យ​នាវា​អាមេរិក​ចូល​ចត​នៅ​កំពង់ផែ​ហុងកុង និង​បញ្ហា​ថ្មី​បំផុត​គឺ​ករណី​ដែនដី​តៃវ៉ាន់​៕
​លី​សា​

spot_img
×