Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ នឹង​បើក​កិច្ចប្រជុំ​ការងារ​ព្រំដែន

spot_img

​ភ្នំពេញ ៖ នគរបាលជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ គ្រោង​នឹង​បើក​កិច្ចប្រជុំ​នគរបាល​ទ្វេភាគី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ថៃ​) ខណៈដែល​កិច្ចប្រជុំ​នេះ ត្រូវបាន​អាក់ខាន​នាពេល​កន្លងមក ហើយ​ភាគី​ទាំងពីរ នឹង​ពិនិត្យ​លទ្ធភាព ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ នៅ​ដើមឆ្នាំ​២០១៩ ខាងមុខ ។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោ​កប​ញ្ញ​យ៉ា​រ៉ា​ក់ ពុល​ថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ នា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​ក្នុងជំនួប​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន មានប្រសាសន៍ថា វត្តមាន​របស់ លោ​កប​ញ្ញ​យ៉ា​រ៉ា​ក់ ពុល​ថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ គឺជា​ការលើកទឹកចិត្ត​ដល់​នគរបាលជាតិ​កម្ពុ​ជា ដែល​ពេលកន្លងមក​នគរបាល​ជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ តែងតែបាន​សហការគ្នា​យ៉ាង​ល្អ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដូចជា​៖ បទល្មើស​ភេរវកម្ម បទល្មើស​គ្រឿងញៀន និង​បទល្មើស​ឆ្លង​ដែល​នានា​ជាច្រើន ហើយ​ជាពិសេស​អាជ្ញាធរ​ថៃ ក៏បាន​ជួយ​គាំពារ​ពាក់ព័ន្ធ ទៅនឹង​ពលករ​បរទេស ដែល​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ផងដែរ ។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​បង្ហាញ​នូវ​គោលជំហរ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ​សុវត្ថិភាព សុខសន្តិភាព ជូន​ដល់​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន​ថៃ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ផងដែរ ហើយ​នៅពេល​ខាងមុខ​កម្ពុជា​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ធំៗ​នានា​ដូចជា​៖ កិច្ច​ក្រ​ជុំ​អាយ​ប៉ា (AIPA) នៅ​ខេត្តសៀមរាប និង​កិច្ចប្រជុំ អាស៊ាន​ណា​ប៉ូល (Asenapol) នៅ​ឆ្នាំ​២០២០ ដែល​ទាំងនេះ​ក៏​ត្រូវការ​ការសហការ​យ៉ាង​ល្អ​រវាង​ប្រតិភូ​ថៃ​ផងដែរ ។​

​ក្នុងជំនួប​នោះដែរ លោ​កប​ញ្ញ​យ៉ា​រ៉ា​ក់ ពុល​ថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ក្នុងការ​បង្ការ និង​បង្ក្រាប​គ្រឿងញៀន​នាពេល​កន្លងមក ហើយ​ក៏បាន​បញ្ជូន​តំណាង​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​នេះ​ផងដែរ ។ ជាពិសេស​នគរបាលជាតិ​កម្ពុជា នៅពេល​កន្លងមក​បាន​ការពារ​ភ្ញៀវ​ទេសចរណ៍ ក៏ដូច ជា​វិនិយោគិន​ថៃ ដែល​កំពុងតែ​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ការការពារ​យ៉ាង​ដិតដល់​និវេសនដ្ឋាន និង​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា​ផងដែរ ។​

​លោក ប​ញ្ញ​យ៉ា​រ៉ា​ក់ ពុល​ថាប់ (PANYARAK POOLTHUP) ក៏បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ពាក់ព័ន្ធ​ទៅនឹង​ការការពារ​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក ហើយ​លោក ក៏បាន​រំពឹងទុក​ថា នឹង​បាន​ជួបប្រជុំ​ពាក់ព័ន្ធ ទៅ​និង​ការងារ​ព្រំដែន​នេះ រវាង​ថៃ​និង​កម្ពុជា នៅពេល​ឆាប់ៗ​នេះ​ផងដែរ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×