Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ឧកញ៉ា គិត ម៉េង ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ពន្ធដារ ដែល​ពុំទាន់​អាច​ដោះស្រាយបាន​នៅ​កម្រិត បច្ចេកទេស​

spot_img

​ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ជួបប្រជុំ​មួយ​រវាង​ក្រុមហ៊ុន សហគ្រាស សមាគម​ផ្នែក​ធុរកិច្ច​នានា ក្នុងប្រទេស​កម្ពុជា ដើម្បី​ចែករំលែក​នូវ​វឌ្ឍនភាព​ថ្មី​នៃ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ និង​រក​ដោះស្រាយ​នូវលើ​បញ្ហា​ប្រ​ញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ពន្ធដារ ដែល​ពុំទាន់​អាច​ដោះស្រាយបាន​នៅ​កម្រិត ក្រុមការងារ​បច្ចេកទេស​នៃ​យន្តការ​នេះ​។​

​កិច្ចប្រជុំ​នេះ​រៀបចំឡើង ក្រោម​ការចូលរួម​ពី​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា សហប្រធាន​យន្តការ នៃ​ភាពជា​ដៃគូ​អគ្គនាយកដ្ឋាន​ពន្ធដារ​-​ផ្នែក​ឯកជន ព្រមទាំង​ផ្នែក​ឯកជន និង​មន្ដ្រី​ពន្ធដារ​ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​លោក គង់ វិបុល បាន​បញ្ជាក់ថា តាមរយៈ​ការអនុវត្ត​យ៉ាង​យកចិត្តទុកដាក់​នូវ​កំណែទម្រង់រដ្ឋបាល និង​គោលនយោបាយ​សារពើពន្ធ ព្រមទាំង​ធ្វើ​ទំនើបកម្ម​ពន្ធដារ ដោយ​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤-២០១៨ ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​អាករ​គ្រប់​ប្រភេទ​ឆ្នាំ​២០១៧​នេះ សម្រេចបាន​១១៥,២​ភាគរយ នៃ​ផែនការ​ច្បាប់​។ ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធ និង​អាករ​សរុប (​តាម​ប្រព័ន្ធ​អន​ឡាញ​) បាន​៩៧,៤៤​ភាគរយ នៃ​ផែនការ​កំណត់ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៨​។​

​លោក​ប្រតិភូ​រាជរដ្ឋាភិបាល បានបញ្ជាក់​ទៀតថា វឌ្ឍនភាព​ថ្មីៗ​បន្ថែម​ពាក់ព័ន្ធ នឹង​ពន្ធដារ ជា​គោលដៅ​នៃ​ការអនុវត្ត​សម្រាប់​ឆ្នាំ​២០១៩ ដែល​ក្នុងនោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ កំពុង​សិក្សា​រៀបចំ​កែសម្រួល​តម្លៃ អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ​-​សិទ្ធិ​កាន់កាប់​អចល​ទ្រព្យ ការកែលម្អរ​នូវ​អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន អាករ​បំភ្លឺ​សាធារណៈ និង​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​ដែល​ចាំបាច់ សម្រាប់​អនុវត្ត​ការប្រមូល​ចំណូល​ពន្ធ​។​

​កិច្ចប្រជុំ​ថ្ងៃនេះ បាន​ពិភាក្សា​សម្រេចបាន​លទ្ធផល​សំខាន់ៗ​រួមមាន​៖ ១៖ ការពិភាក្សា និង​ផ្តល់​ជា​ដំណោះស្រាយ លើ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ពន្ធដារ​ចំនួន​១១ បន្ថែម ពីលើ​បញ្ហា​ប្រឈម​នានា ដែល​ត្រូវបាន​ដោះស្រាយ​នៅ​កម្រិត នៃ​យន្តការ​នៃ​ភាពជា​ដៃគូ​នេះ ដោយឡែក​បញ្ហា​នៅ​សេសសល់ នឹង​បន្ត​ដោះស្រាយ ក្នុង​ស្មារតី​សហការគ្នា​ទៅវិញទៅមក ២៖ ភាគី​ទាំងពីរ ទាំង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​សភាពាណិជ្ជកម្ម​កម្ពុជា នឹង​ស្នើ​សម្រួល​សមាសភាព​នៃ យន្តការ​នៃ​ភាពជា​ដៃគូ អគ្គនាយកដ្ឋាន​ពន្ធដា​រ​-​ផ្នែក​ឯកជន ៣៖ បន្ត​ពង្រឹង និង​ជំរុញ​ឱ្យ​យន្តការ​នេះ កាន់តែ​សកម្ម ក្នុងន័យ​ដោះស្រាយ​នូវ​បញ្ហា និង​សំណូមពរ​នានា ក្នុង​គោលបំណង​លើកកម្ពស់​កាតព្វកិច្ច​វ​ប្ប​ធម៌​សារពើពន្ធ និង​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង​អំពី​ច្បាប់​និង​បទ​ប្បញ្ញត្តិ ស្ដីពី​ពន្ធដារ និង​ការបង្កើន​នូវ​អនុលោមភាព​ពន្ធ​ដោយ​ស្ម័គ្រចិត្ត ក្នុងន័យ​ជំរុញ​ឱ្យ​ការគ្រប់គ្រង ប្រមូល​ចំណូល​ពន្ធ កាន់តែ​ប្រសើរឡើង​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×