Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​នឹង​ផ្តល់ ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ធំៗ នៅ​ប្រទេស​ជប៉ុន​

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ន​យុវជន​កម្ពុជា មាន​សមត្ថភាព ដូច​យុវជន​ដទៃទៀត នៅតាម​បណ្តាល​ប្រទេសមួយ​ចំនួន​ដែរ ដូច្នេះ​ជប៉ុន​នឹង​ផ្តល់ ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ធំៗ នៅ​ប្រទេស​ជប៉ុន​។​

​នា​ទីស្តីការក្រសួង រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អនុញ្ញាត​ឲ្យ​លោក Yohei Shibasaki នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Fourth Valley Concierge ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន​ក្នុងការ​ផ្តល់ ឱកាស​ការងារ​ដល់​យុវជន សិស្ស​និស្សិត​នៅតាម​បណ្តាល​ប្រទេស​នានា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​មាន​ឳ​កាស ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។​

​លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន លើកឡើងថា គោលបំណង​ដែល​រូបលោក និង​ក្រុមការងារ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​នាពេលនេះ គឺ​ដើម្បី​សុំ​កិច្ច​គាំទ្រ​ពី​ខាង​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ ដើម្បី​បើក​ការិយាល័យ​ក្រុមហ៊ុន​នៅ​កម្ពុជា ក្នុងការ​បណ្តុះបណ្តាល​យុវជន​កម្ពុជា មុននឹង​បញ្ជូនទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​។ លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន លើកឡើងថា ក្រុមហ៊ុន​របស់​លោកមា​ន​បទពិសោធន៍​១០​ឆ្នាំ​មកហើយ នៅ​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ទទួលបាន​ជោគជ័យ​ជាខ្លាំង ។ លោក​ថា បច្ចុប្បន្ននេះ​យុវជន​កម្ពុជា ក៏មាន​សមត្ថភាព ដូច​យុវជន​ដទៃទៀត នៅតាម​បណ្តាល​ប្រទេសមួយ​ចំនួន​ដែរ ដែល​ទទួលបាន​ឱកាស​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​។​

​ឆ្លើយតប​ទៅនឹង​គោលបំណង​នេះ​លោ​កម​រដ្ឋមន្ត្រី រីករាយ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​សំណើ​នេះ ដោយ​លោក​រដ្ឋមន្ត្រី​ស្នើ​ដល់​ក្រុមហ៊ុន ត្រូវ​រៀបចំ​ឯកសារ​តាម​នីតិវិធី ដែល​តម្រូវ​ទៅតាម​ច្បាប់​ជាមុនសិន​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​រីករាយ និង​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ ជាមួយ​រដ្ឋាភិបាល​ជប៉ុន ដែល​មកដល់ពេលនេះ​កម្ពុជា មាន​ក្រុមហ៊ុន​សហគ្រាស​ជាច្រើន របស់​ជប៉ុន ចូលមក​វិនិ យោគ​នៅ​កម្ពុជា​។ រីឯ​ខាង​ផ្នែក​វិស័យ​ការងារ​វិញ កម្ពុជា​ក៏បាន​បញ្ជូន​កម្មសិក្សាការី​ទៅធ្វើ​ការ​នៅ​ជប៉ុន​ក៏​ច្រើន​ដែរ មកដល់ពេលនេះ​កម្មសិក្សាការី​កម្ពុជា មាន​ប្រហែល​ជាង​៨​ពាន់​នាក់ កំពុង​ធ្វើ​កម្មសិក្សា​នៅ​ទីនោះ ដែល​នៅ​ជប៉ុន​មាន​កម្លាំង​ពលកម្ម​ច្រើន ទាក់ទង​ទៅនឹង​ឧស្សាហកម្ម កសិកម្ម សេវាកម្ម និង​ថែទាំ​មនុស្ស​ចាស់​ជាដើម​។​

​បើតាម​ការបញ្ជាក់​ពី​លោក ងុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ នឹង​រៀបចំ​ដំណើរការ​ផ្តល់ វគ្គ​បណ្តុះបណ្តាល​ដល់​និស្សិត​វ័យក្មេង ទទួលបាន​ឱកាស ទៅធ្វើ​ការ​នៅ​ជប៉ុន ជាមួយនឹង​ក្រុមហ៊ុន​​ល្បីៗ​ដូចជា​ក្រុមហ៊ុន​SONY ក្រុមហ៊ុន​PANASONIC ក្រុមហ៊ុន​HONDA និង ក្រុមហ៊ុន​TOYOTA​ជាដើម​។ ក្រុមហ៊ុន​នេះ​បានផ្តល់ ឱកាស​ទៅដល់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាន​ពង្រីក​ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ដែរ​ហើយ​។​

​លោក ងុ​យ រិ​ទ្ធ បញ្ជាក់ថា យុវជន និស្សិត​កម្ពុជា នឹង​ទទួលបាន​នូវ ឱកាស​ចេញទៅ​ធ្វើការ​នៅ​ជប៉ុន ជាមួយ​ក្រុមហ៊ុន​ធំៗ រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​។ នេះ​ជា ឱកាស​ដែល​យើង​មិន​ធ្លាប់មាន​ពីមុន ដែល​ពីមុន​កម្ពុជា​បញ្ជូន​ត្រឹម​ជា​សិក្ខាកាម ឬ​ជា​អ្នក​ហាត់​ការ​ទេ មិនទាន់​បានទទួល​ទិ​ដ្ឋ​ការ​ការងារ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ផ្តល់ ឱកាស​ឲ្យ​យុវជន​កម្ពុជា​ទទួលបាន​នូវ​ទិ​ដ្ឋ​ការ​ការងារ​តែម្តង ធ្វើការ​បាន​រហូត​ពី​៥​ទៅ​១០​ឆ្នាំ​ឯណោះ​។ ពេលដែល​យុវជន​កម្ពុជា​បាន​ទៅធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ល្បីៗ ពួកគេ​នឹងមាន​សមត្ថភាព​កាន់តែ​ខ្ពស់ ខណៈ​បាន​វិល​ត្រឡប់មក​បម្រើ​ការងា​រ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន នៅក្នុង​ប្រទេសជាតិ​វិញ ដែលជា​ប្រភព​ធនធានមនុស្ស ដ៏​សំខាន់​ចាំបាច់ ឆ្លើយតប​ទៅនឹង​គោលនយោបាយ របស់​រដ្ឋាភិបាល​កម្ពុ​ជា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×