Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​រោង​សិប្បកម្ម​ផលិត​ឡាំង​ស្នោ អស់​ម៉ាស៊ីន​ឆេះ​ម៉ាស៊ីន​ផលិត​ឡាំង​ស្នោ​ចំនួន​៥​គ្រឿង​

spot_img

​ភ្នំពេញ​៖ មាន​ករណី​អគ្គីភ័យ​មួយកន្លែង​កើតឡើង នៅ​រោង​សិប្បកម្ម​ផលិត​ឡាំង​ស្នោ​ឈ្មោះ សាន់​នី ផ្ទះ​លេខ​៣៩៣ ស្ថិត​តា​បណ្តោយ​ផ្លូវលំ ក្រុមទី​២ ភូមិ​ត្នោ​ជ្រុំ​៤ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​អង្គា​រ៍​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ស៊ូ ហុង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ​ម្ចាស់​សិប្បកម្ម​។​មន្ត្រីនគរបាល​ដដែល​បន្តថា មូលហេតុ ជាងផ្សារដែក​ធ្វើ​ឲ្យ​ធ្លាក់​ធូបផ្សារ​ដែក​បង្ក​ជា​អគ្គិភ័យ​។ ខូចខាត ឆេះ​ម៉ាស៊ីន​ផលិត​ឡាំង​ស្នោ​ចំនួន​៥​គ្រឿង និង​ពុំបាន​បណ្តោយ​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ការិយាល័យ​អគ្គិភ័យ​ប្រើប្រាស់​រថយន្ត​ចំនួន​១៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​១២​ឡាន ស្មើនឹង​៤៨​ម៉ែត្រគូប​។ រថយន្ត​ជំនួយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន ស្មើ ៦​ម៉ែត្រគូប​។​រថយន្ត​ក្រសួងមហាផ្ទៃ​ចំនួន​៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​៥​ឡាន ស្មើនឹង ៣០​ម៉ែត្រគូប​។​រថយន្ត​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​៤​ឡាន ស្មើនឹង ១៦​ម៉ែត្រគូប ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×