Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​UN ត្រៀម​បើក​ការិយាល័យ សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន តាមផ្លូវ​អាកាស នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ

spot_img

​ភ្នំពេញ​៖ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ភាគី​កម្ពុជា និង​ភាគី​UN បាន​ជួបពិភាក្សា​ការងារ​ពាក់ព័ន្ធ នឹង​ការអនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​គ្រឿងញៀន នៅតាម​កំពង់ផែ​អន្តរជាតិ និង​ត្រៀម​បើកសម្ពោធ​ការិយាល័យ សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន តាមផ្លូវ​អាកាស នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០១៨​ខាងមុខ​។

​នៅ​ថ្ងៃ​អង្គារ ៦ ទី​៣០ ខែតុលា ឆ្នាំ​២០១៨​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានអនុញ្ញាត​លោក​លោក ម៉ាក ស្ទេ​ន​ទ្បេ (Mark Stanley) អ្នកសម្របសម្រួល​តំបន់ កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ​របស់​អង្គការ UNODC ដើម្បី​ជួបពិភាក្សា​ការងារ​ពាក់ព័ន្ធ នឹង​ការអនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​គ្រឿងញៀន នៅតាម​កំពង់ផែ​អន្តរជាតិ​។​

​ក្នុងឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹងថា ភាគី​យើង​ទាំង​ពីរបាន​ជួបប្រជុំ​ពិភាក្សា​ការងារ ពាក់ព័ន្ធ​ការពង្រឹង និង​លើកកម្ពស់​កិច្ចការងារ​នៃ​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ រួមជាមួយ​ការគាំទ្រ​ឲ្យ​មាន​ដំណើរការ​នូវ​យន្តការ​នេះ ប្រកបដោយ​និរន្តរភាព ពី​ភាគី​ផ្តល់ជំនួយ​តាមរយ​:​អង្គការ​UNODC​។​

​ជាមួយគ្នានេះ លោក​ម៉ាក ស្ទេ​ន​ឡេ តំណាង​ភាគី​UN ក៏បាន​លើកឡើង​ពី​ការបំពាក់​ឧបការ​ណ៍​សម្ភារៈ សម្រាប់​ដំណើរការ​ការិយាល័យ ត្រួតពិនិត្យ​ការដឹកជញ្ជូន តាមផ្លូវ​អាកាស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ត្រៀម​សុំ​កិច្ចសហការ ដើម្បី​បើកសម្ពោធ ការិយាល័យ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​តំណាង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​គ្រឿ​ញៀន និង​ឧក្រឹដ្ឋ​កម្ម​UNODC និង​ស្ថាប័ន​ពាក់​ព​ន្ធ័​របស់​ភាគី​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×