Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ខែតុលា បើក​បន្ទប់​ស្តាប់​ចម្លើយ​អ្នក​រង​ការប្តឹង​ចំនួន​៧​លើក ប៉ុន្តែ​គ្មាន​ការឃាត់ខ្លួន​

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​ពីស​កម្ម​ការងារ​របស់​អង្គភាព ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១៨ ដោយបាន​បញ្ជាក់ថា បានទទួល​ពាក្យ​ប្តឹង​ចំនួន​២៩​ពាក្យ ។ អង្គភាព​បាន​ឲ្យ​សាមីខ្លួន​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១៩​លិខិត បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​១៥​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា​ពាក្យ​ប្តឹង​របស់គាត់ មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ បានទទួល​ការបំភ្លឺ​មកវិញ​ចំនួន​១៤​លិខិត និង​បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​៧​លើក​។ ប៉ុន្តែ​ទោះយ៉ាងណា ក្នុង​របាយការណ៍ មិនបាន​បញ្ជាក់​ពី​ការឃាត់ខ្លួន ជនសង្ស័យ​ដែល​រង​ការចោទប្រកាន់​នោះទេ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្តីពី​កិច្ចប្រជុំ​លើក​ទី​៤០ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៨​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា ក្នុង​ខែតុលា​នេះ អង្គភាព ទទួលបាន​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​១៤៦​នាក់ ដែល​ក្នុងនោះ ទើប​ទទួលបាន​ការតែងតាំង​ថ្មី​មាន​ចំនួន​៩៩​នាក់ និង​មន្ត្រី​ដែល​ចប់​អាណត្តិ បញ្ឈប់​ពីមុខ​តំណែង​និង​ចូលនិវត្តន៍​ចំនួន​៣៩​នាក់​។​

​ជាមួយ​កិច្ចប្រជុំ​នេះ លោក​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដោយ​ចាត់វិធានការ​មុត​ស្រួច​បន្ថែមទៀត ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់ មាន​ភាព​ប្រទាក់ក្រឡា​គ្នា ជាមួយនឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ បង្ការ ទប់ស្កាត់ និង​បោសសម្អាត ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×