Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​អស់សង្ឃឹម​ដោយសារ​ប្រពន្ធ​សម្រាល​បានកូន​ស្រី ឪពុក​តិរច្ឆាន​ម្នាក់នេះ​បាន​យក​កូន​ទៅ​លក់​ពេល​គ្នា​ទើប​មាន​អាយុ​១០​ថ្ងៃ​ប៉ុណ្ណោះ​

spot_img

​បុរស​ចិន​ម្នាក់នេះ​ដេក​សង្ឃឹមថា​ប្រពន្ធ​នឹង​សម្រាល​បានកូន​ប្រុស ប៉ុន្តែ​លទ្ធផល​បែរជា​សម្រាល​បានកូន​ស្រី​ទៅវិញ ។ បុរស​ចិត្ត​តិរច្ឆាន​រូបនេះ​បាន​យក​កូន​ទៅ​លក់​ឱ្យ​គ្រួសារ​មួយ​ផ្សេង​។

ឪពុក​ចិត្ត​តិរច្ឆាន​ដាច់ចិត្ត​យក​កូនស្រី​ទៅ​លក់​ពេល​មាន​អាយុ​១០​ថ្ងៃ​ប៉ុណ្ណោះ​

​ថ្មីៗ​នេះ ប៉ូលិស​នៅ​ទីក្រុង Yiwu ខេត្ត Zhejiang ប្រទេស​ចិន បានធ្វើការ​ចាប់ខ្លួន​បុរស​ឈ្មោះ Xiaohui ក្រោម​បទ​ចោទប្រកាន់ថា​បាន​លក់​កូនស្រី​បង្កើត​របស់ខ្លួន​ក្នុងតម្លៃ​៤០០០​យាន់​(​ប្រមាណ​៦០០​ដុល្លារ​)​។​

​តាម​ព័ត៌មាន​ពី​ប៉ូលិស Xiaohui តែង​ប្រាថ្នា​ចង់បាន​កូនប្រុស​ម្នាក់​។​នៅ​ចុងខែ​កញ្ញា​កន្លងមក ភរិយា​របស់​ឈ្មោះ​Xiaohui បង្កើតបាន​កូនស្រី​ម្នាក់​។ វា​ពិតជា​អស់សង្ឃឹម​ណាស់ ហើយក៏​យក​ទារិកា​ទើប​មាន​អាយុ​១០​ថ្ងៃនេះ​ទៅ​លក់​ឱ្យ​គ្រួសារ​មួយ​នៅ​ខេត្ត​ផ្សេង​មាន​ចម្ងាយ​ពី​ទីនេះ​ជាង​១០០០​គីឡូម៉ែត្រ​។​

​ឪពុក​ចិត្ត​តិរច្ឆាន​ដាច់ចិត្ត​យក​កូនស្រី​ទៅ​លក់​ពេល​មាន​អាយុ​១០​ថ្ងៃ​ប៉ុណ្ណោះ​​ហេតុការណ៍​ត្រូវបាន​បែកធ្លាយ គ្រា​ដែល​អ្នកស្រី លី អាយុ​៤២​ឆ្នាំ ត្រូវជា​ម្តាយ​របស់ Xiaohui ពុំ​ឃើញ​ចៅ​របស់​ខ្លូន​។​អ្នកស្រី​លី ប្រាប់​ប៉ូលិស​ថា អ្នកស្រី​បាន​ទៅផ្ទះ​កូន​ដើម្បី​ជួយ​មើលថែ​ចៅ​ដំបូង​។ ប៉ុន្តែ​ពេល​គាត់​ទៅដល់​ទីនោះ Xiaohui បាន​បណ្តេញ​គាត់​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​សំអាង​លេស​ថា មិនត្រូវ​ការ​គាត់​ជួយ​មើលថែ​ឡើយ​។ អ្នកស្រី​លី​ពោលថា​៖ «​ខ្ញុំ​បានឃើញ​ចៅស្រី​ប៉ុន្មាន​ដង​ពេល​នៅក្នុង​មន្ទីរពេទ្យ ក្រោយមក​ក៏​លែងឃើញ​ទៀត​។​កូនប្រុស​បង្កើត​របស់​ខ្ញុំ​វា​មិនឱ្យ​ខ្ញុំ​ចូល​ផ្ទះ​។ ខ្ញុំ​ពិតជា​ខ្វាយខ្វល់​ថា​នឹងមាន​រឿង​អ្វី​កើតឡើង​!​។​

ប៉ូលិស​បាន​នាំយក​ទារិកា​ពី​គូ​ស្វាមីភរិយា​ដែល​បាន​ចំណាយលុយ​ទិញ​ក្មេងស្រី​

ប៉ូលិស​បាន​នាំយក​ទារិកា​ពី​គូ​ស្វាមីភរិយា​ដែល​បាន​ចំណាយលុយ​ទិញ​ក្មេងស្រី​​នៅ​ដើមខែ​តុលា អ្នកស្រី​លី ឆ្លៀតពេល​កូនប្រុស​មិន​នៅផ្ទះ គាត់​បាន​ទៅសួរសុខទុក្ខ​កូនប្រសា​ស្រី តែ​ពុំ​ឃើញ​ចៅ​របស់​ខ្លូន​សោះ ។ អ្នកស្រី​ប្រឹង​ជំរិត​សួរ តែ​ពួកគេ​នៅ​ពុំ​ព្រម​ប្រាប់​។​ចុងក្រោយ​ក៏​សម្រេចចិត្ត​រាយការណ៍​ប្រាប់​ប៉ូលិស ព្រោះ​សង្ស័យថា​កូនប្រុស​បាន​យក​កូនស្រី​ទៅ​លក់​។​

​ប៉ូលិស​បាន​ចាប់ខ្លួន Xiaohui ហើយ​សួរចម្លើយ​។​ចុងក្រោយ​បុរស​ជា​ឳ​ពុក​ចិត្ត​តិរច្ឆាន​ម្នាក់នេះ​បាន​សារភាពថា ខ្លួន​បាន​លក់​កូន​ឱ្យគេ​នៅ​ទីក្រុង​អាន​ធី​, ខេត្ត​ហ៊ូ​ប៊ី ចម្ងាយ​ពី​ទីនេះ​ជាង​១០០០​គីឡូម៉ែត្រ​។​បុរស​នេះ​សារភាព​ទៀតថា ខ្លួន​ចង់បាន​កូនប្រុស ហើយ​ម្យ៉ាងទៀត​ក៏​កំពុង​គ្មាន​ការងារ​ធ្វើ ក៏​គិត​ឃើញ​ច្រកចេញ​បែប​ប​នេះ​។​

​ចុងក្រោយ​នៅ​ថ្ងៃទី​១៥​តុលា ប៉ូលិស​បាន​រកឃើញ​ក្មេងស្រី​នៅ​ទីក្រុង​អាន​ធី​។​

ទារិកា​ត្រូវបាន​ប្រគល់ឱ្យ​ម្តាយ​និង​ជីដូន​

ហេតុការណ៍​នេះ​បាន​បង្ក​ភ្លើងកំហឹង​លើ​បណ្តាញ​សង្គម​ចិន​។​គេ​ថា​៖ ខ្លា​សាហាវ​ក៏​មិន​ស៊ីសាច់​កូន ហេតុអ្វី​បានជា​ដាច់ចិត្ត​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​យក​ក្មេង​ទៅ​លក់​ព្រោះតែ​គ្នា​ជា​ស្រី​។

​អ្នកខ្លះ​ទៀត​ជេរ​កប់​មាត់​ថា​៖ អានេះ​មិន​សមជា​មនុស្ស​ប្រុស​ឡើយ គួរតែ​យក​វា​ទៅ​គ្រាវ​ទើប​សម​៕​សូ​យ​ន

spot_img
×