Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ម្នាក់​ប្រកាសជូន​សា​គុណ 1000$ ដល់​អ្នក​ប្រទះឃើញ​ឈានដល់​ការចាប់ខ្លួន​មិត្តភក្តិ​ម្នាក់នេះ ខ្ចី​លុយ​ជិត​២​ម៉ឺន​ដុល្លារ មិន​សង និង​កំពុងរត់​គេចខ្លួន!!

spot_img

​នៅក្នុង​សង្គម​យើង​បច្ចុប្បន្ននេះ មនុស្ស​ដែលមាន​ល្បិចកល​មិនល្អ គឺថា​ប្រភេទ​ណា​ក៏មានដែរ ក្នុង​ការប្រើ​វិធីសាស្ត្រ​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​កម្លាំង​ញើស​ឈាម​របស់​អ្នកដទៃ​ដោយ​ស្រួលៗ ក្នុងនោះ​បូករួម​ទាំង​មនុស្ស​ស្រលាញ់​ស្គាល់ចិត្ត​ថ្លើម​គ្នា​ដ៏​ជិតស្និទ្ធ​ដែល​គួរ​ឲ្យ​ជឿទុកចិត្ត​បំផុត ក៏​ហ៊ាន​ធ្វើ​រឿង​បែបនេះ​ដែរ ។ ជាក់ស្តែង ថ្មីៗ​នេះ នារី​ម្នាក់​បានសម្រេច​ចិត្ត​បញ្ចេញ​មុខមាត់​មិត្តភក្តិ​ម្នាក់​របស់ខ្លួន ដែល​បាន​ជំពាក់​លុយ​ជិត​២​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួន​ពុំ​សង និង​សូម្បី​ប្រកាសជូន​សា​គុណ​ដល់​សាធារណៈជន​នូវ​ទឹកប្រាក់​ចំនួន ១០០០ ដុល្លារ ទៀតផង ប្រសិន​ប្រទះឃើញ​នារី​រូបនេះ និង​ឈានដល់​ការចាប់ខ្លួន ។​

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ «Ah Lita Pink Pink» នាង​បាន​បង្ហោះ​រូបភាព​បង្ហាញ​ពីមុខ​មាត់​ភក្តិ​ភក្តិ ដែល​បាន​ខ្ចីលុយ​មិន​សង​ហើយ​រត់គេចខ្លួន ដោយ​សរសេរ​រៀបរាប់​ទាំងអស់​សង្ឃឹម​ថា​៖ «​សុំ​បងប្អូន​ជួយ​បើ​មាន​បងប្អូន​ណា​ជួប​នារី​ម្នាក់នេះ​ជួយផ្តល់​ជា​តំណឹង​ដល់​នាង​ង​ខ្ញុំ​នឹងមាន​សា​គុណ​1000$​ជូន​ដល់​បងប្អូន បើ​ឈានដល់​ការចាប់ខ្លួន​បាន ព្រោះ​នារី​1​នាក់​នេះ​បាន​បោក​លុយ​នាង​ខ្ញុំ​អស់​19000$ ហើយ​ស៊ែ​ក​ស្អុយ​17500$ ដឹងថា​ស៊ែ​ក​ស្អុយ​រករឿង​គាត់ គាត់​យំ​អង្វរ​សុំ​ទុកពេល ដោយ​តំបូង​យើង​ជា​មិត្ត​ភ័ក្ត្រ​គ្នា ពេល​គាត់​ពិបាក​គាត់​យំ​អង្វរ​អោយ​នាង​ខ្ញុំ​ជួយ នាង​ខ្ញុំ​អាណិត​ដោយ​យល់ថា​មិត្ត​ភ័ក្ត្រ​ខំ​ជួយ​អោយ​ខ្ចីលុយ​អស់ពី​ខ្លួន អោយតែបាន​លុយ​អោយធ្វើ​អី​ក៏បាន​ដែល តែ​នាក់​នេះ​មិនបាន​យល់​ដល់​ទឹកចិត្ត​ខ្ញុំ​ដែល​ខំ​រកលុយ​ត្រុ​កៗ​ជំនេ​ញ​បន្តិចបន្តួច​ខំ​សន្សំ យកលុយ​មកជួយ បែ​ជា​ខ្ចី​ហើយ​ឡូ​វ​រត់​គិចខ្លួនបាត់ រយះពេល​1​ឆ្នាំ​ហើយ​នាង​ខ្ញុំ​ទុកពេល​អោយ តែ​ពេលនេះ​ល្មម​ចេញមុខ​ដោះស្រាយ​ហើយ​សង​កម្លាំង​ញើស​ឈាម​នាង​ខ្ញុំ​មកវិញ ហើយ តែបើ​គិត​ចង់​រត់គិច​បែបនេះ​សុំអោយរ​ត់ទៅ​ដោយមាន​ក្តី​សុខ​ណា ដែល​បាន​បោកប្រាស់​សុ​ី​កម្លាំង​ញើស​ឈាម​គេ​គ្រប់គ្នា សូម​ផ្តាំ​ទៅ​បងប្អូន​ដែល​ស្គាល់​នារី​ម្នាក់នេះ បើ​ជួប​គេច​បានគេច​ទៅ ព្រោះ​គេ​ពូកែ​និយាយ​សំដែង​ណាស់​បងប្អូន ?​កម្ម​ពៀរ​មាន​ពិត​មិន​ចាំជាតិ​ក្រោយ​នាង​អើយ​នាង​ជាតិ​នេះ​នាង​ឯង​រស់​មិនបាន 41 41 41????????.» ៕ ដោយ៖ ចន្ទី

spot_img
×