Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​គិលានុបដ្ឋាក​អាល្លឺម៉ង់​បាន​សារភាពថា បានសម្លាប់​អ្នកជំងឺ ១០០​នាក់​

spot_img

Niels Hoegel អាយុ​៤១​ឆ្នាំ នៅ​ថ្ងៃទី​៣០ ខែតុលា​ម្សិលមិញ​នេះ​បាន​សារភាព​ចំពោះ​តុលាការ​នៅ​ទីក្រុង Oldenburg ភាគ​ខាងជើង​អាល្លឺម៉ង់​ថា ក្នុងអំឡុងពេល​ធើ្វ​ការងារ វា​បានសម្លាប់​អ្នកជំងឺ​១០០​នាក់​។​

​អតីត​គិលានុបដ្ឋាក Niels Hoegel

​តាម AFP នេះ​គឺជា​ករណី​សម្លាប់​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុងសម័យ​ក្រោយ​សង្គ្រាមលោកលើកទី​២​។​

​នៅពេល​ចៅក្រម Sebastian Buehrmann សួរថា តើ​ការចោទប្រកាន់​ចំពោះ​វា​ត្រឹមត្រូវ​ដែរឬទេ ឧក្រិដ្ឋជន​រូបនេះ​ឆ្លើយថា​«​បាទ​» រួច​បន្ត​ពោល ៖​រឿងរ៉ាវ​ដែល​ខ្ញុំ​បាន​សារភាព វា​ស្រដៀង​នឹង​ផ្ទះមួយ​ដែលមាន​បន្ទប់ ងងឹត​ជាច្រើន ហើយ​ខ្ញុំ​ចង់​បំភ្លឺ​បន្ទប់​ងងឹត​ទាំងនោះ​។​

​ចៅក្រម​ខាងលើ​បានឱ្យដឹងថា គោលបំណង​សំខាន់​នៃ​សវនាការ​នេះ គឺ​ចង់​កំណត់​ទ្រង់ទ្រាយ និង​ទង្វើ​សម្លាប់​មនុស្ស ប្រព្រឹត្តទៅ​នៅ​មន្ទីរពេទ្យ​ពីរ ដែល​ឧក្រិដ្ឋ​ជននេះ​ធ្វើការ​ពី​ឆ្នាំ​1999​ដល់ 2005 ។ គិលានុបដ្ឋាក​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​មាន​ចេតនា​ចាក់​ថ្នាំ​លើស​កម្រិត​ឱ្យ​អ្នកជំងឺ ដោយ​ថា ចង់​នាំយក​ពួកគេ​ពី​«​ឋាននរក​» នៅ​នាទីចុងក្រោយ​។​

​បណ្តា​អយ្យការ​ឱ្យដឹងថា មាន​អ្នកជំងឺ​យ៉ាងតិច​៣៦​នាក់ ត្រូវបាន​សម្លាប់​នៅ​មន្ទីរពេទ្យ​មួយ​នៅ Oldenburg ហើយ​មនុស្ស​ជាង​៦៤​នាក់​បាន​ស្លាប់​ក្នុង​គ្លីនិក​មួយ នាទី​ក្រុង Delmenhorst ដែល​នៅក្បែរនោះ ។ ចំណែក​អ្នកស៊ើប​អង្ក​ត​វិញ​បាន​រកឃើញ​សាកសព​ជាង​១៣០​នាក់​ដែល​ត្រូវស្លាប់​ក្នុង​វេន​បំពេញការងារ​របស់​ឧក្រិដ្ឋជន​Hoegel ។​

​ឧក្រិដ្ឋកម្ម​របស់ Hoegel ត្រូវបាន​គិលានុបដ្ឋាក​ម្នាក់​រកឃើញ​នៅ​ខែមិថុនា ឆ្នាំ​២០០៥ ខណៈពេល​វា​កំពុង​ចាក់​ថ្នាំ​ឱ្យ​អ្នកជំងឺ​ម្នាក់​។​ខែមិថុនា ឆ្នាំ​២០០៨ Hoegel ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៧​ឆ្នាំកន្លះ ហើយ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៥ តុលាការ​បាន​បន្ត​ចោទប្រកាន់​ករណី​សម្លាប់​មនុស្ស​៤​នាក់ តែ​មិន​សម្រេច​។ Hoegel បានរស់នៅ​ក្នុង​គុក​ជិត​១០​ឆ្នាំ​ហើយ ។

​ក្រុម​អ្នកស៊ើប​អង្កេត​ឱ្យដឹងថា ចំនួន​ជនរងគ្រោះ​អាច​ដល់​ទៅ​ជាង​២០០​នាក់​ឯណោះ ប៉ុន្តែ​ពួកគេ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដោយសារ​សាកសព​បាន​ត្រូវ​បូជា​។​

​ឧក្រិដ្ឋជន​រូបនេះ​តែង​ធ្វើ​វិធី​តែមួយ​ចំពោះ​អ្នកជំងឺ​ដែល​វា​ប៉ង​សម្លាប់ គឺ​ដំបូង​ឡើយ​ធ្វើ​ការចាក់​ថ្នាំ​នាំឱ្យ​គាំងបេះដូង ក្រោយមក​ប្រឹងប្រែង​សង្គ្រោះ​។ វា​តែង​ជ្រើសរើស​ជនរងគ្រោះ​ដោយ​ចៃដន្យ មាន​អាយុ​ពី​៣៦​ដល់​៩៦​ឆ្នាំ​៕សូ​យ​ន​

spot_img
×