Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ ​សូម​​បង​ប្អូន​​ប្រជាកសិករ​ប្រុងប្រយ័ត្ន​! បុរស​ម្នាក់​បញ្ជាខុសបច្ចេកទេស ត្រូវ​គោយន្ត​​វាយ​បក​​រុញ​​ផ្ទប់​​ដើម​ឈើ​​ស្លាប់​​ឈរ​គួរ​ឲ្យ​អាសូរ​

spot_img

​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ដ៏​សាហាវ​ពុំ​នឹកស្មាន​មួយ ដែល​បុរស​ជា​កសិករ​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​គោយន្ត​របស់គាត់ វាយប្រហារ​ដោយ​រុញ​បញ្ច្រាស់​ផ្ទប់​ជាប់​នឹង​ដើមឈើ បណ្តាល​ឲ្យ​ស្លាប់​ឈរ​យ៉ាង​អាណោច​អាធ​បំផុត ។

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​វាលស្រែ​មួយកន្លែង នៅក្នុង​ភូមិ Moo 7 សង្កាត់ Ban Khok Klang ក្នុងស្រុក Tha Wang Pha ប្រទេស​ថៃ កាលពី​វេលា​ម៉ោង ៣ និង​៣០ នាទី ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ។​

​តាម​ការស៊ើបអង្កេត​ជំហាន​ដំបូង ប៉ូលីស​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ឈ្មោះ Boon Chan អាយុ ៥២ ឆ្នាំ អាច​ប្រហែលជា​ព្យាយាម​បង្ខំ​គោយន្ត​របស់គាត់ ឆ្ពោះទៅកាន់​បំពង់​ទឹក​មួយ​ដែល​ដាក់​ដំឡើង​រួចស្រេច​នៅ​មាត់​ប្រឡាយ ដើម្បី​បូមទឹក​ដាក់​ស្រែ ។ ប៉ុន្តែ មិនដឹង​ជា​យ៉ាងម៉េច ប្រហែលជា​គាត់​ច្រឡំ​ដាក់​លេខ​ថយក្រោយ បណ្តាល​វា​រុញ​គាត់​ផ្ទប់​នឹង​ដើមឈើ បណ្តាល​ឲ្យ​ថប់ដង្ហើម​រហូត​ស្លាប់​ទាំង​ស្ថានភាព​ឈរ​បែបនេះ​តែម្តង ៕ ដោយ៖ ឧត្តម (ប្រភព៖ social.tvpoolonline)

spot_img
×