Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេស បាន​ស្នើ​ឲ្យ​ពង្រឹងពង្រី​កកិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋ​សភា​កម្ពុជា​និង​បង់​ក្លា​ដេស​បន្ថែមទៀត​

spot_img

​លោកជំទាវ សេ​ក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស បាន​ស្នើ​ដល់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជួយ ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋ​សភា​កម្ពុជា និង​រដ្ឋសភា​បង់​ក្លា​ដេស​បន្ថែមទៀត ក្នុងខណៈដែល​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​វិស័យ​នានា​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​រីកចម្រើន​ជា​លំដាប់ ទាំង​ក្នុង​វិស័យ​ការទូត និង​ពាណិជ្ជកម្ម​នោះ​។​

​លោកជំទាវ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ដូច្នេះ នៅក្នុង​ឱកាស​ដែល​លោកជំទាវ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សូហ្វីតែ​ល​ភ្នំពេញ​ភូគី​ត្រា​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​ជំទាវ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​បង់​ក្លា​ដេស មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​រយៈពេល​បី​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកជំទាវ សេ​ក្ខ ហា​ស៊ីណា បាន​ជម្រាប​សម្តេច​ថា ប្រទេស​បង់​ក្លា​ដេស និង​កម្ពុជា មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ប្រហាក់ប្រហែលគ្នា ជា​ប្រទេស​ដែល​បាន​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ដូចគ្នា ហើយ​បាន​កំពុង​ដំណើរការ​អភិវឌ្ឍ​ន៍​ប្រទេស​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ជា​គោល​។ ក្នុង​បរិបទ​នេះ កិច្ចសហប្រតិបត្តិការ​នៃ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ជាការ​ចំ​បាច់​មួយ​ដែល​ត្រូវតែ​ធ្វើ​ឡើង ដូចជា​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។​

​លោកជំទាវ​បាន​គូសបញ្ជាក់ថា លោកជំទាវ​និង​ជម្រាប​ទៅ​ប្រធានរដ្ឋសភា​បង់​ក្លា​ដេស ដើម្បី​គោរព​អញ្ជើញ​សម្តេច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បង់​ក្លា​ដេស ហើយ​ប្រធាន​រដ្ឋសភា​បង់​ក្លា​ដេស នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​របស់​លោកជំទាវ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បាន​គូសបញ្ជាក់ថា ក្នុងនាម​រដ្ឋសភា​សម្តេច​មាន​សេចក្តីសោមនស្ស​រីករាយ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​លោកជំទាវ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បង់​ក្លា​ដេស មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​បាន​លើកឡើង​ថា វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ​នាយករដ្ឋមន្ត្រី​នាពេលនេះ ពិតជា​បាន​ផ្តល់​នូវ​កិត្តិយស និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​បាន​ឆ្លុះបញ្ចាំង​ពី​ការបន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​បង់​ក្លា​ដេស ឲ្យ​កាន់តែ​រឹងមាំ​ទ្វេដង​ឡើង​ថែម​ទៀត​។​

​សូមជម្រាបថា លោកជំទាវ សេ​ក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល បង់​ក្លា​ដេស​មក​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៣ ដល់ ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ​នេះ លោកជំទាវ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព​។ សម្តេចនាយក​រដ្ឋមន្ត្រី និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​បង់​ក្លា​ដេស នៅ​វិស័យ​មួយចំនួន​ផង​ដែរ​។​

​ក្នុងនាម​រដ្ឋ​សភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី​ក៏​បាន​គូសបញ្ជាក់ថា រដ្ឋ​សភា​កម្ពុជា​ពេញចិត្ត​ចំពោះ​ការវិវត្តន៍​រីកចម្រើន​យ៉ាង​ល្អប្រសើរ​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​បង់​ក្លា​ដេស ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ទាំង​ក្នុង​តំបន់ និង​សកលលោក​។ “​រដ្ឋ​សភា​កម្ពុជា សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អនុសារណៈ និង​កិច្ចព្រមព្រៀង​នានា ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កន្លង​មក សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង កម្ពុជា​-​បង់​ក្លា​ដេស ដើម្បី​ឧត្តម​ប្រយោជន៍​ទាំងស​ង​ខាង​”​។​

​លោកជំទាវ សេ​ក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស ដែល​ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​ហើយ កាលពី​ឆ្នាំ​២០០១ បាន​ជម្រាប​សម្តេច​ប្រធាន​រដ្ឋសភា​ថា លោកជំទាវ និង​គណៈប្រតិភូ​បានឃើញ​ពី​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់រប​ស់​កម្ពុជា​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោកជំទាវ​នឹង​ខិតខំ​ទាក់ទាញ​អ្នកវិនិយោគ​កម្ពុជា​ទៅ​បណ្តាក់​ទុន​នៅ​បង់​ក្លា​ដេស ហើយ​ជំរុញ​អ្នកវិនិយោគ​ពី​បង់​ក្លា​ដេស មក​បណ្តាក់ទុន​នៅ​កម្ពុជា​វិញ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×