Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អត្តសញ្ញាណ​របស់​នារី​២​រូប ត្រូវបាន «​លាប​ពណ៌​» ថា​ស្រាត​នៅ​ក្រុង​កំពង់សោម​ប៉ុន្មាន​ថ្ងៃមុន តាមពិត​គឺជា​…!

spot_img

​មុននេះ​ប៉ុន្មាន​ថ្ងៃ ប្រព័ន្ធ​ព័ត៌មាន​ពុះកញ្ជ្រោល​នឹង​រឿងស្រី​ស្អាត​ស្រាត​ងូតទឹក ដែល​គេ​នាំគ្នា​ចោទប្រកាន់ «​លាប​ពណ៌​» ថា​នៅឯ «​ឆ្នេរសមុទ្រ​កំពង់សោម​» ប៉ុន្តែ រឿងរ៉ាវ​នេះ ត្រូវបាន​អាជ្ញាធរខេត្ត​ធ្វើការ​បដិសេធ ។​

​គេហទំព័រ CEN ក៏បាន​ចុះផ្សាយ​ការពិត​អំពី​រឿងនេះ​ផងដែរ​ថា ហេតុការណ៍​ដ៏​ពុំ​សមរម្យ​នេះ ពុំមែន​កើតឡើង​នៅ​ក្រុង​កំពង់សោម​នោះទេ គឺ​នៅឯ​ទីក្រុង QUY NHON ប្រទេស​វៀតណាម​ឯណោះ ។​

​វា​គឺជា​រឿង​ស្រុក​គេ​សោះ តែ​មិនគួរណា​ជន​អគតិ​មួយចំនួន បែរជា​នាំគ្នា​ប្រើប្រាស់​រូបភាព​នេះ ដើម្បី «​លាប​ពណ៌​» បែបនេះ ដោយ​ពុំបាន​ស្វែងរក​ប្រភព​ឲ្យ​បាន​ច្បាស់ ។​

​ប៉ុន្តែ កុំថាឡើយ​ខ្មែរ​យើង សូម្បីតែ​នៅលើ​បណ្តាញ​សង្គម​វៀតណាម ក៏​ធ្វើការ​រិះគន់​នឹង​ទង្វើ​ដ៏​មិន​សមរម្យ​របស់ «​នារីៗ​» ២​រូបនេះ​ផងដែរ ។ គេ​បាន​រុករក​អត្តសញ្ញាណ​របស់​ពួក​គ ហើយ​ចុងក្រោយ ទើប​ដឹងថា នាង​នោះ​ជា​ម្ចាស់​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ S.C បច្ចុប្បន្ន កំពុងធ្វើការ និង​រស់នៅ​ក្រុង​ហូជីមិញ ។​

S.C ត្រូវបាន​រកឃើញថា ជា​មនុស្ស​ប្រុស​ប្តូរ​ភេទ​ជា​មនុស្ស​ស្រី ។​

​បើទោះបី​មានការ​រិះគន់​ខ្លាំងក្លា​យ៉ាងណាក៏ដោយ ក៏ «​នាង​» S.C ពុំ​ខ្ចី​ខ្វាយខ្វល់​ឡើយ និង​ថែមទាំង​នៅ​បន្ត Livestream យ៉ាង​ព្រងើយ​ទៀតផង ។​

​រឿង​ស្រុក​គេ​សោះ​! ឈប់​ទៅ​! កុំ​នាំ​ភ្លើង​ពី​ស្រុក​គេ មក​ដុត​ស្រុក​ឯង​អីចឹង ពិសេស​លោកតា Ho VANN ៕ ដោយ​៖ រចនា

spot_img
×