Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លិច​ទូក​កន្ទុយ​វែង​ស្លាប់​មនុស្ស​ម្នាក់​នៅ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះរ៉ុង​សន្លឹម បានឲ្យដឹងថា កាល​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧ និង​៣០​នាទី​​ព្រឹក នៅ​ចំនុច​ពយ​អាវ​ខ្មាច ភូមិ​​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី​លិច​ទូក​ប្រភេទ​កន្ទុយ​វែង ដឹក​កម្មករ​សំណង់​ចេញ​ពី​ភ្លើងស៊ុី​ញូ លុះ​មក​ដល់​ពយ​ខ្មោច ទូក​នោះ​ក៏​បាន​លិច បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​បាត់​ខ្លួន​ម្នាក់​។​

​សមត្ថកិច្ច​នគរបាល​បាល​សង្កាត់​កោះរ៉ុង​សន្លឹម ឱ្យដឹងថា សាកសព​ជនរងគ្រោះ ឈ្មោះ ធំ សា​រ៉ា​ត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​ចាក់អង្រែលើ ឃុំព្រែក​តា​គង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ​។ ចំណែក​មនុស្ស​ម្នាក់​ទៀត ដែល​បាត់​ខ្លួន​មាន​ឈ្មោះ ស៊ា​ប ភេទ​ប្រុស អាយុ​ប្រហែល ៣៣​ឆ្នាំ មុខរបរ​កម្មករ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពត សមត្ថកិច្ច និង​អ្នក​ជួយ សង្គ្រោះ​កំពុង​ស្វែងរក​។​

មន្ត្រីនគរបាល​បញ្ជាក់​ថា មូលហេតុ​នាំ​ឱ្យ​ទូក​កន្ទុយ​វែង​ខាងលើ​លិច ដោយសារ​តែ​ដឹក​លើស​ចំណុះ គឺ​ក្នុង​មួយ​ទូក ផ្ទុក​មនុស្ស​ចំនួន​១៣​នាក់​៕ ដោយ ៖ ដែន អយុធ្យា

spot_img
×