Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ​៖ ​ចាប់ពី​ឆ្នាំ​២០១៩ ប្រាក់ខែ​អប្ប​បរិ​មា​របស់​កម្មករ គឺ​ត្រូវបាន​តម្លើង ដល់ ១៨២​ដុល្លារ

spot_img

​កណ្តាល ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ចាប់ពី​ឆ្នាំ​២០១៩ ខាងមុខ​នេះ​តទៅ ប្រាក់ខែ​អប្ប​បរិ​មា​របស់​កម្មករ​គឺ​ត្រូវបាន​តម្លើង​ពី ១៧០ ដុល្លារ ទៅដល់ ១៨២​ដុល្លារ ដែល​ជា​ការអនុវត្ត​តាម​ការសន្យា​។

​សម្តេច​តេជោ បានបញ្ជាក់​ថា តាមរយៈ​ការពិភាក្សា​ភាគី​ម្ចាស់​រោងចក្រ​ហ៊ាន​ឲ្យ​ត្រឹមតែ ១៧៧ ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ តែ​រាជ​រដ្ឋាភិបាល​ត្រូវ​ចំណាយ ៥​ដុល្លារ​បន្ថែមទៀត​ជូន​កម្មករ​។ ចំពោះ​តំលៃ​អគ្គិសនី ក៏​ត្រូវ​បាន​បញ្ចុះឲ្យមក​ទាប​ផង​ដែរ ដើម្បី​បង្ក​ភាព​កាន់តែ​ងាយស្រួល​ដល់​ម្ចាស់​រោងចក្រ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ​កម្មការិនី​ចំនួន ៦,៧៨៥ នាក់ នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។ រោងចក្រ​ចំនួន​៤ ដែល​បាន​អនុញ្ញាត្តិ​ឲ្យ​កម្មករ កម្មការិនី​ជួប​សំណេះសំណាល​ជាមួយ សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ​គឺ​មកពី​ខេត្ត​កណ្ដាល ចំនួន​២​រោងចក្រ មាន​កម្មករ​និយោជិត ចំនួន​៤.៨០៣​នាក់ និង​មក​ពី​រាជធានី​ភ្នំពេញ​ចំនួន​​២ រោងចក្រ មាន​កម្មករ​និយោជិត​ចំនួន​១.៩៨២​នាក់ ដែល​មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន ចំនួន​២, អង់គ្លេស​ចំនួន​១ និង​ខ្មែរ​ចំនួន​១​។ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន​៣ និង​ផលិត​ក្ដារបន្ទះ​ចំនួន​១ ហើយ​ផលិតផល​ទាំងអស់​ត្រូវបាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។​

សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​កូន​ក្មួយ​ទាំងអស់​ដែល​បាន​គោរព​ស្រលាញ់ សម្តេច​តេជោ​រហូត​មក​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ក៏​បាន​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់​ដែល​បានអនុញ្ញាត​ឲ្យ​កូន​ក្មួ​យក​ម្មករ​បាន​ឈប់​សំរាក​នៅ​ល្ងាច​ថ្ងៃ​នេះ​ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​។ នេះ​គឺ​បាន​បង្ហាញ​ពី​ក្តីស្រឡាញ់​និង​យកចិត្តទុកដាក់​ព្រមទាំង​សាមគ្គីភាព​ល្អ​រវាង​កម្ម​ក​រ​និង​​​ម្ចាស់​រោងចក្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​កូនក្មួយៗ​កម្មករ ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​នៅ ទូទាំង​ប្រទេស ដែល​បាន​នាំគ្នា​បំពេញភាកិច្ចជា​ពលរ​ដ្ឋ​ល្អ​ចូលរួម​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ដោយ​បាន​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ និង សូម​អរគុណ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​ថែរក្សា​សន្តិភាព និង​បន្ត​ការអភិវឌ្ឍន៍​ដែល​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​កើន​ដល់ ៧,៣% នៅ​ឆ្នាំ​២០១៨​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​លទ្ឋផល​ជោគជ័យ​នៅក្នុង​ដំណើរ​បេសកម្ម​នៅ​ក្រៅ​ប្រទេស​កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ ដែល​សម្តេច​តេជោ​បានសម្រេច​នូវ​កិច្ច​ការងារ​សំខាន់ៗ​ជាច្រើន​សម្រាប់​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា​។

ជាក់ស្តែង​ដូចជា​ភាពជោគជ័យ​នៅ​អង្គការសហប្រជាជាតិ ដែល​សម្តេច​តេជោ​បាន​ថ្លែង​សារសំខាន់ៗ​ទៅកាន់​ពិភពលោក រួមទាំង​បំណង​ល្អ​របស់​កម្ពុជា​ក្នុង​ការបន្ត​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាមួយ​អង្ក​ការ​សហប្រជាជាតិ ការបង្កើន​កិច្ចទំនាក់ទំនង​ការទូត និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជាច្រើន​លើ​ឆាក​អន្តរជាតិ​។ ទន្ទឹមនឹងនេះ​ដែរ គឺ​កម្ពុជា​ក៏​បាន​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅក្នុង​ឆ្នាំ​២០២០ (ASEM 2020) ខាងមុខនេះ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​សារជាថ្មី​ម្តងទៀត​ថា​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធ្វើ​ពិធី​បុណ្យ​ធំ​ដើម្បី​រំលឹក​ដល់​ខួប ២០​ឆ្នាំ​ជោគជ័យ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​មាន​ចំនួន​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៩,៣០,៣១​ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​អោយមាន​ប្រសិទ្ធភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​​១០​ចំណុច​ដូចជា ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មក​រកម្ម ការិនី រោងចក្រ រួម​ទាំង​កីឡាករ កីឡា​ការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​

ត្រូវ​អនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈ ពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យបាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្ម​ភាព​នេះ​។​

ត្រូវ​អនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បាន​កូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បាន​កូនភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បាន កូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​ថា នៅ​ពេល​ដ៏​ខ្លី ខាងមុខនេះ ចំពោះ​កូន​ក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺ​នឹង​ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០​ដុល្លារ​)៕ ​ដោយ ​៖​ កូឡាប​

  

spot_img
×