Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​អន្តរក្រសួង សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប​

spot_img

​សៀមរាប ​៖ កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការ​មេ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប ក្រោម​អធិបតីភាព​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុម​គណៈកម្មការ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អនុប្រធាន​គណៈកម្មការ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ជា​អនុប្រធាន​គណៈកម្មកា នៅ​រដ្ឋបាល​ខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ ។​

​លោក​រដ្ឋមន្ត្រី បាន​អាន​នូវ​សេចក្ដីសម្រេច នៃ​ការបង្កើត​គណៈកម្មការ​នោះ ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សម្រេច​លេខ ៤៣​សសរ ដើម្បី​សិក្សា​រៀបចំ​ផែនការ​មេ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប ។ ដែលមាន លោក​រដ្ឋមន្ត្រី ថោង ខុន ជា​ប្រធាន មាន​អនុប្រធាន ៤​រូប និង​សមាជិក ១១​រូប ហើយ​គណៈកម្មការ​អន្តរក្រសួង​នេះ គឺ​មាន​សមាសភាព មកពី​ក្រសួង​ទេសចរណ៍​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រសួងមហាផ្ទៃ​, អាជ្ញាធរ​ជាតិ​អប្សរា​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​, រដ្ឋបាល​ខេត្ត​សៀមរាប​, ទីស្ដីការគណៈរដ្ឋមន្ត្រី​, ក្រសួង​បរិស្ថាន ។​

​លោក​បាន​បន្ថែមថា គណៈកម្មការ​នេះ មាន​តួនាទី និង​ភារកិច្ច​ដូចតទៅ ៖ រៀបចំ​ផែនការ​មេ សម្រាប់​ការអភិវឌ្ឍន៍​ទេសចរណ៍ នៅក្នុង​ខេត្ត​សៀមរាប ដោយ​ផ្អែក​លើ​ប្លង់​មេ នៃ​ការប្រើប្រាស់​ដីធ្លី​របស់​ខេត្តសៀមរាប ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព មាន​របៀបរៀបរយ មាន​សណ្ដាប់ធ្នាប់​ល្អ ទាំង​ការអភិរក្ស និង​ការអភិវឌ្ឍន៍​ទីក្រុង​សៀមរាប​។ គណៈកម្មការ ត្រូវ​សិក្សា រៀបចំ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ នៅក្នុង​ខេត្ត​សៀមរាប សំដៅ​បង្កើត​ការទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម និង​ពន្យា​ការ​ស្នាក់នៅ​របស់​ភ្ញៀវ ។​

​ហើយ​គណៈកម្មការ​ត្រូវ​ពិនិត្យ សិក្សា រៀបចំ ឲ្យមាន​ជា​ព្រឹត្តិការណ៍​វប្បធម៌ សិល្បៈ​កំសាន្ដ​ធំៗ​នា​ពេលយប់ ទាំង​បុរាណ និង​ទំនើប ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ដែល​អាច​សហការ​រៀប​ចំ​ជាមួយ​វិស័យ​ឯកជន នៅ​តាម​ទីតាំង​ប្រាសាទ​មួយចំនួន ដោយ​យើង​អាច​គ្រប់គ្រង​រក្សា​ការពារ អភិរក្ស​បាន និង​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ទីតាំង​ប្រាសាទ​។ ក្នុង​នោះ​នឹង​មាន​ការពិនិត្យ សិក្សា រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែល​មាន​សក្តានុពល​ផ្សេងទៀត នៅក្នុង​ខេត្ត​សៀមរាប​។ និង​ធ្វើ​របាយការណ៍​អំពី​លទ្ធផល ឬ រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​របស់​ខ្លួន ជូន​រដ្ឋាភិបាល​ជ្រាប និង​សុំ​ការណែនាំ យ៉ាងយូរ​បី​ខែម្ដង រួម​និង​ការបំពេញ​ភារកិច្ច​ផ្សេងៗ​ទៀត ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ៕ ​ដោយ​៖​កូឡាប​

 

spot_img
×