Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដី​បង្គាប់​ឱ្យ​ចាប់ខ្លួន ករណី​រំលោភ​កាន់កាប់​លើ​អចលនវត្ថុ​

spot_img

​កំពង់ស្ពឺ​៖​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហកា​រណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដី​បង្គាប់​ឱ្យ​ចាប់ខ្លួន ករណី​រំលោភ​កាន់កាប់​លើ​អចលនវត្ថុ​។​

​ជនសង្ស័យ​មាន​ឈ្មោះ អ៊ុក វិច្ឆិកា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ២៩៣ D ផ្លូវ​លេខ ១៥០ ភូមិ​១១ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​៤៨១ ចុះ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​ចៅក្រម​ស៊ើបសួរ ហង់ ស៊ីថា ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពី​បទ​ផ្តើមគំនិត ក្នុង​អំពើ​រំលោភ​កាន់កាប់​លើ​អចលនវត្ថុ កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២៨​នៃ​ក្រម​ព្រហ្មទណ្ឌ​និង​មាត្រា​៣៤, ២៥៩ នៃ​ច្បាប់​ភូមិបាល​។ ចៅក្រម​ស៊ើបសួរ បានបញ្ជាក់​ថា ការចេញ​ដីកា​នេះ និង​បង្គាប់​ឲ្យ​គ្រប់​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់ ចាប់ខ្លួន​ឈ្មោះ​នេះ មក​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូន​មក​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×