Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំ​សាមញ្ញ​លើក​ទី ​៥៣ ឆ្នាំ​ទី ​៥ អាណត្តិ​ទី ​២ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង មាន​ ៦ ​វរៈ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នា​ព្រឹក​ថ្ងៃ​ពុធ ០៧​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត​ស្វាយរៀង ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ប្រាក់ សុវណ្ណ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត លោក លោកស្រី​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធាន​ការិយាល័យ​សាលាខេត្ត ។

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ រួមមាន ៖

១.​ការអនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២

២.​ការអនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា និង​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត

៣.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែ​តុលា និង​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់ គ​កសក ខេត្ត

៤.​ស្ដាប់​របាយការណ៍​ប្រចាំ​ខែ​តុលា និង​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​លទ្ធកម្ម​រដ្ឋបាលខេត្ត​

៥.​ការអនុម័ត​លើ​ឯកសារ​សម្រាប់​ធ្វើ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​

៦.​សេចក្ដី​ផ្សេងៗ (​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨) ៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×