Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី Kanetou Rei ម្ចាស់​មេដាយមាស​អូឡាំពិក​លើ​វិញ្ញាសា​រ ហែលទឹក ទីក្រុង ​Rio ឆ្នាំ​២០១៦ មក​ចែករំលែក​បទពិសោធន៍​

spot_img

​ថ្ងៃ​ពុធ ទី​៣១ ខែតុលា ឆ្នាំ​២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា បាន​ជួបពិភាក្សា ការងារ​ជាមួយ​លោកស្រី Kanetou Rei ដែល​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក ទីក្រុង​Rio ឆ្នាំ​២០១៦ ដោយ​មាន​ការ​អមដំណើរ​ពី​លោក ហែម គិរី អគ្គនាយក​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​។

​លោកស្រី Rei ជា​កីឡាករ​តំណាង​ឱ្យ​ប្រទេស​ជប៉ុន បានឈ្នះ​មេដាយមាស​មួយ​គ្រឿង​លើ​វិញ្ញាសា​រហែល របៀប​កង្កែប​ចម្ងាយ​២០០​ម៉ែត្រ នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​Rio​ឆ្នាំ​២០១៦​។​

​ជាមួយនឹង​បទពិសោធន៍​រយៈពេល​២០​ឆ្នាំ​នៃ​ការ​ហ្វឹកហ្វឺន​ជា​អត្ត​ពលិកមុ​ននឹង​ឈ្នះ​បាន​មេដាយមាស លោកស្រី Rei បាន​អញ្ជើញ​មក​កម្ពុជា​ដើម្បី​បង្វឹក និង​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ហែល​ទឹក​កម្ពុជា ដែល​នឹង​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នាពេល​អនាគត ដែល​កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។​

​លោក ទេសរដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ​ដល់​លោកស្រី Rei ដែល​បាន​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស​ហ្វឹកហាត់​ជាមួយ​កីឡាករ​ហែល​ទឹក​កម្ពុជា និង​ជួយ​ឱ្យ​ពួកគេ​អាច​ត្រៀមខ្លួន​បាន​កាន់តែ ប្រសើរ​សម្រាប់​ការប្រកួតប្រជែង​អន្តរជាតិ​ ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×