Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលា​ស្តីពី​ការប្រមូល​បញ្ហា​ប្រឈម របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ចំពោះ​វត្តមាន​ជនជាតិ​ចិន​

spot_img

ខេត្ត​ព្រះសីហនុ​៖ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​សាខា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នា​សណ្ឋាគារ​ឆ្នេរ​ថ្មី នា​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការប្រមូល​បញ្ហា​ប្រឈម របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្តោត​សំខាន់ ទៅលើ​លំហូរ​នៃ​ជនជាតិ​ចិន ចូលមក​រស់នៅ និង​ប្រកប​មុខរប​រនា​ខេត្ត​ព្រះសីហនុ​។​

សិក្ខាសាលា​នេះ ចូលរួម​ជា​អធិបតី​ដោយ លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ​- លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា – លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​សាខា​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ព្រមទាំង​ប្រធាន​ក្រុមហ៊ុន សហគ្រាស​ខាង​វិស័យ​ឯកជន​ជាច្រើន​អង្គភាព​ទៀត​បាន​ចូលរួម​។​

នា​ឱកាស​នោះ​ក្រុម​អាជីវករ​មួយចំនួន បានលើកឡើង​ពី​កង្វល់​ផ្សេងៗ ដែល​រង​ផលប៉ះពាល់ ពី​វត្តមាន​ជនជាតិ​ចិន និង អ្នកវិនិយោគ​ទុន​ជនជាតិ​ចិន ចូលមក​រស់នៅ និង​បង្កើត​មុខរបរ​ផ្សេងៗ ប៉ះពាល់​ដល់​មុខរបរ រក​ប្រាក់​ចំណូល​ប្រចាំថ្ងៃ របស់​ពួកគាត់​។​

ក្រុមអាជីវករ​ខ្នាតតូច​ខេត្ត​ព្រះសីហនុ​ភាគច្រើន បាន​ត្អូញត្អែរ ពី​ការបាត់បង់​មុខរបរ​ប្រចាំថ្ងៃ ដោយសារ​វត្តមាន​ជនជាតិ​ចិន ដែល​បាន​ចូល​មក​ដណ្តើម​មុខរបរ​ពួកគាត់​។​

ផ្តើម​ពី​បញ្ហា​នេះ ក្រុមអាជីវករ​ខ្នាតតូច​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​មាន​វិធានការ ចំពោះ​វត្តមាន​ជនជាតិ​ចិន​ចូល​មក​រស់​ក្រុង​ខេត្ត​ព្រះសីហនុ ហើយ​អាច​បើក​ធ្វើ​មុខរបរ​ផ្សេងៗ​តាម​ទំនើងចិត្ត ឬ​តាម​ការចង់បាន របស់​ពួកគេ​៕ ដោយ ៖ ដែន អយុធ្យា

 

spot_img
×