Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​និយាយ​ពី​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​

spot_img

​តាម Reuters ប្រមុខ​ការទូត​ចិន វ៉ាង​យី នៅ​ថ្ងៃ​ទី ៤/១២​នេះ លើកឡើងថា ស្ថានការណ៍​តានតឹង​បន្ត​កើតមាន​ក្រោយ​រយៈពេល​ស្ងប់ស្ងាត់​២​ខែ លើ​ឧបទ្វីប​នេះ ជា​ប្រការ​គួរឲ្យ​សោកស្តាយ​។​

​ប្រមុខ​ការទូត​ចិន វ៉ាង​យី​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​អង្គប្រជុំ​រួម​ជាមួយ​សម​ភាគី​ម៉ុង​ហ្គោលី លោក​វ៉ាង ក៏​បាន​ប្រាប់ថា ចិន​មាន​អាកប្បកិរិយា​បើកទូលាយ​ជុំវិញ​ដំណោះស្រាយ ក្នុង​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប៉ុន្តែ​គ្រប់ភាគី​គួរ​គប្បី​ដំណើរការ​ប្រឹក្សា​យោបល់​។​

​ថ្ងៃទី ២៩/១១ កូរ៉េខាងជើង បាន​សាកល្បង​ជោគជ័យ​កាំជ្រួច​អន្តរ​ទ្វីប (ICBM) Hwasong-15 “​មាន​រយៈ​បាញ់​គ្របដណ្តប់​ដែន​គោក​អាមេរិក​” ដែល​ជា​កត្តា​បង្កើន​សម្ពាធ​ចំពោះ​ប្រធានាធិបតី​អាមេរិក Donald Trump ក្នុង​កិច្ច​តតាំង​ជាមួយ​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​។​

​គណៈកម្មាធិការ​ឯកភាព​ឡើងវិញ និង​សន្តិភាព​កូរ៉េខាងជើង នា​ថ្ងៃ​ទី ៣/១២ បាន​ស្តីបន្ទោស​បុគ្គល​លោក Trump ហើយ​ចាត់​ទុក​ទង្វើ​សមយុទ្ធ​ដែនអាកាស​អាមេរិក​-​កូរ៉េខាងត្បូង ថា អាច​ជំរុញ “​ស្ថានការណ៍​ដែល​កំពុង​ធ្ងន់ធ្ងរ​ស្រាប់​នៅ​ឧបទ្វីប​នេះ​ធ្លាក់​ក្នុង​មាត់ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​”៕ សូ​យ​ន​

spot_img
×