Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ប្តឹង​មន្ទីរពេទ្យ ដោយសារ​ចាក់​វ៉ាក់សាំង​រួច កូន​គាត់​ប្រែ​ទៅជា​ខ្ទើយ​

spot_img

ស្ត្រី​ម្នាក់​មក​ពី​ទីក្រុង San Francisco សហរដ្ឋ​អា​មេ​រិច បាន​ធ្វើ​ការប្តឹង​មន្ទីរពេទ្យ​មួយ​នៅក្នុង​ក្រុង​នោះ បន្ទាប់​ពី​កូន​ប្រុស​អាយុ ១៦​ឆ្នាំ​របស់​គាត់​បាន​ប្រែ​ទៅ​ជា​ខ្ទើយ បន្ទាប់ពី​ទទួល​ការ​សាក់​វ​វ៉ាក់សាំង​ការពារ​ជំងឺផ្តាយ​សាយ​រួច​ពី​ខាង​មន្ទីរពេទ្យ​។​

​អ្នកស្រី Andrea Benenacci បាន​និយាយថា គាត់​សម្គាល់​ឃើញថា កូនប្រុស​គាត់​មាន​ការ​វ​ប្រែប្រួល​អត្ត​ច​រិកយ៉ាងខ្លាំង បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច​។​

​ស្ត្រី​ដែល​មាន​កូន ២​ខាងលើ បាន​ចោទ​ខាង​មន្ទីរពេទ្យ​ថា បាន​ធ្វើ​ឲ្យ​កូន​របស់​គាត់​ប្រែ​ទៅ​ស្រឡាញ់​​ភេទ​ដូចគ្នា (​ខ្ទើយ​)​។​

​អ្នកស្រី​បញ្ជាក់ថា “​មុន​ពេល​ចាក់​ថ្នាំ កូន​របស់​ខ្ញុំ​ជា​មនុស្ស​ប្រុស​ធម្មតា​ម្នាក់​។ ខ្ញុំ​មិន​មាន​បញ្ហា ឬ​ស្អប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នោះទេ កុំ​យល់​ខុស​លើ​ខ្ញុំ ប៉ុន្តែ​នេះ​ជា​កូន​របស់​ខ្ញុំ​”​។​

​អ្នកស្រី​បន្ថែមថា “​វេជ្ជបណ្ឌិត​បាន​ប្រាប់​ខ្ញុំ​ថា មុន​ពេល​ចាក់​វ៉ាក់សាំង​លើ​ទី ២ កូន​របស់​ខ្ញុំ​អាច​នឹង​មាន​បញ្ហា​គ្រុន ឬ​ក្តៅខ្លួន​រយៈពេល ២ ទៅ ៣​ថ្ងៃ ប៉ុន្តែ​ពួកគេ​មិន​បាន​ប្រាប់​ខ្ញុំ​​ថា​ កូន​ខ្ញុំ​នឹង​ប្រែ​ទៅជា​ខ្ទើយ​នោះទេ​”៕ សុភ័ក្ត្រ

​ប្រភព​៖ worldnewsdailyreport

spot_img
×