Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ សូម្បី​តែ​អ្នក​រកស៊ី អ្នកធំ អ្នកមានអំណាច​មួយ​ចំនួន ក៏​ស្វែងរក​ការព្យាបាល​ជំងឺ នៅក្រៅ​ប្រទេស​ដែរ​

spot_img

ភ្នំពេញ​ ៖ មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​នោះទេ សូម្បី​តែ​អ្នក​រកស៊ី អ្នកធំ អ្នកមានអំណាច​មួយ​ចំនួន ក៏​បាន​ស្វែងរក​ការព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ផងដែរ ដូចជា ប្រទេស​ថៃ សិង្ហ​បុរី បារាំង និង​ឥណ្ឌា​ជាដើម​។ ប៉ុន្តែ​ករណី​អ្នកជំងឺ​ចេញទៅ​រក​ការ​ព្យាបាល​នៅក្រៅ​ប្រទេស​នោះ ​ត្រូវបាន​លោក រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​និយាយថា មិន​មាន​ពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស​ច្រើន​ទេ ។​

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារ​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន កាលពី​ថ្ងៃ​ទី​៣០​ខែ​តុលា​ថា មិន​មាន​ពលរដ្ឋ​កម្ពុជា​ចេញទៅ​រក​សេវា​ព្យាបាល​ជំងឺ​ ក្រៅ​ប្រទេស​ច្រើន​ទេ​។​

​លោក​បាន​តប​វិញ​ថា ​៖ “​ប្អូនឯង​ដែល​ទៅ​ព្យាបាល​ក្រៅ​ប្រទេស​អត់​? អ្នក​ថា​ហ្នឹង​ដែល​ទៅ​អត់​? ប៉ុន្ដែ​អ្នក​ដែល​មើល​រាប់លាន​នាក់ ឬ ១២​ទៅ ១៣ លាន​នាក់ ប្អូនឯង​មាន​ទៅ​សួរ​គាត់​ទាំងអស់​អត់​? ប្អូនឯង​ទៅ​សួរ​តែ​ម្នាក់ ឬ ២ នាក់​ហ្នឹង ម៉េច​ក៏​ដឹង​ថា​ទៅ​ច្រើន​? ខ្ញុំ​សូម​និយាយ​​ថា កុំ​គ្រាន់តែ​ឮ​ពាក្យ​ចចាមអារ៉ាម ហើយ​ចង់​ពង្រីក​បន្ថែម យើង​ត្រូវ​ចេះ​មើល​ហេតុផល​វាយ​ល់អ​ត់​? ខ្ញុំ​តែងតែ​ពន្យល់​ហេតុ​ផល​តាម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​”​។​

​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា “​ករណី​ដែល​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ ជាច្រើន​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​នោះ ជា​ពិសេស​ប្រទេស​ថៃ និង​វៀតណាម​នោះ ​លោក​ថា ពិតជា​មាន​ច្រើន​មែន ជាពិសេស​សាច់ញាតិ​របស់​ខ្ញុំ ក៏​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​ផង​ដែរ ក្រោយ​ការព្យាបាល​ជំងឺ ​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ស្រុក​ដោយ​ចំណាយ​លុយ និង​ពេលវេលា​ជាច្រើន​មក​។ មិនថាតែ​អ្នកក្រ អ្នក​តូច​នោះ សូម្បី​តែ​អ្នកធំ ​ក៏​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​បារាំង​ដែរ តាមរយៈ​ការចុះផ្សាយ​ព័ត៌មាន​លើ​ទំព័រសារព័ត៌មាន កាសែត និង​អន​ឡា​ញ។

​ក្រោយ​ពី​អ្នកជំងឺ​ទាំងនោះ បាន​វិលត្រឡប់​មក​ស្រុក​វិញ ហើយ​អ្នកខ្លះ​បាន​ជាសះស្បើយ ហើយ​អ្នកខ្លះ​ក៏​ទទួល​មរណភាព​ផងដែរ​”៕ ដោយ​ ៖ ​រចនា​

spot_img
×