Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​កំពត​សង់​តេ គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន​

spot_img

​រាជធានី​ភ្នំពេញ ​៖ ប្រភព​ព័ត៌មាន​មក​ពី​ខេត្ត​កំពត បានឱ្យដឹងថា មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​កំពត​សង់​តេ បាន​បើក​បំរើ​សេវា​ដោយ​​គ្មាន​ច្បាប់​អនុញ្ញាត​​ពី​ក្រសួង​សុខាភិបាល អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយៗ កំពុងតែ​ដំណើរការ​យ៉ាង​រលូន គឺ​ពុំ​មាន​នរណាម្នាក់​មក​រំ​ខាន​អ្វី​ឡើយ​។​

​គ្លីនិក​លោតឆ័ត្រ​ខាងលើនេះ ស្ថិតនៅ ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។

​មន្ទីរ​សម្រាក​ព្យាបាល​នេះ​គ្រប់គ្រង​ដោយ លោក​វេជ្ជបណ្ឌិត បូ ចាន់​ដា​រ៉ា ជា​មន្ត្រី​បម្រើការ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​កំពត ដែល​មាន​ឪពុកក្មេក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ខេត្ត​កំពត រីឯ​ម្ដាយក្មេក​ក៏​ធ្វើ​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ការងា​រ ខេត្ត​កំពត​នេះ​ដែរ​។​
​គ្លីនិក​ព្យាបាល​ជំងឺ​ទូទៅ​គ្រប់​ប្រភេទ​នីមួយៗ ត្រូវមាន គ្រូពេទ្យ ឱសថ​ការី ​មាន​ផ្នែក​គណនេយ្យ មន្ទីរពិសោធន៍​ថត​ឆ្លះ​គឺ​រូបភាព​វិជ្ជសាស្ត្រ​ជាដើ​ម​។​ល​។

​យោងតាម​ប្រភព​ពី​មន្ត្រី​បម្រើការ​នៅក្នុង​មន្ទីរ​សុខាភិបាល ខេត្ត​កំពត បានឱ្យដឹងថា គ្លីនិក របស់ លោក បូ ចាន់​ដា​រ៉ា ដែល​មានឈ្មោះ​ថា  «​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​កំពត​សង់​តេ​» គ្រាន់តែ​ទិញ​ដី​សាងសង់​គ្លីនិក និង​បំពាក់​សម្ភារៈ​បរិក្ខា បាន​ចំណាយ​ថវិកា​អស់​ជាង​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក កំពុង​តែ​ដំណើរ​ ​ទោះបី​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​កំពត​សង់​តេ បាន​បើក​ដំណើរការ​អត់​ទាន់​មានច្បាប់​ដោយ​មិន​មាន​សមត្ថកិច្ច​ជំនាញ​ណាមួយ​ហ៊ាន​ទៅ​ជិត​ឬ​ក្បែរ​ឡើយ ព្រោះ​ខ្លាច​អំណាច​គ្រួសារ​មួយ​នេះ​ណាស់​។ ដូច្នេះ​ក្រសួង​សុខាភិបាល​ស្ថិតក្រោម​​ការគ្រប់គ្រង​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បញ្ជូន​មន្ត្រី​ជំនាញ ដែល​ឯករាជ្យ ចុះ​ពិនិត្យ​មើល​ករណី​ខាងលើ​នេះ​ឱ្យបាន​ឆាប់​ផង​។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា ប្រាក់​ទិញ​ដី​សាងសង់ និង​បំពាក់​សម្ភារ​បរិក្ខា​គ្លីនិក​នេះ អស់​ជាង​មួយ​លាន​ដុល្លារ គឺ​ជា​ថវិកា​របស់​ឪពុកក្មេក និង​ម្តាយក្មេក លោក ចាន់​ដា​រ៉ា ​ដែល​បានមកពី​អំពើពុករលួយ នៃ​គម្រោង​ដេញថ្លៃ​នានា របស់​មន្ទីរ​ជុំវិញ ខេត្ត​កំពត ស្ថិតនៅក្រោម​ការគ្រប់គ្រង​ពី មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​។ ប្រភព​ដដែល​ក៏​បាន​ទទូច សុំ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់លោក ឱម យិនទៀង ជួយ​ចាត់​មន្ត្រី​ឱ្យ​ចុះ​ត្រួតពិនិត្យ​មើល​ដំណើរការ មន្ទីរ​ហិរញ្ញវត្ថុ ខេត្ត​កំពត ផងដែរ​។

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​ដូច​លោក សុខ ប៉ូ អនុប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ របស់ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​អំពី​ផ្លូវច្បាប់​ដូច​គ្នា​ថា គ្លីនិក​នេះ​កំពុងតែ​ដំណើរការ​ខុសច្បាប់ គឺ​មុននឹង​បើក​ឱ្យ​ដំណើរ​មន្ទីរពេទ្យ​នេះ​ឡើង ត្រូវតែ​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ជាមុនសិន​។ បើសិន​មន្ទីរ​សុខាភិបាល​ភិបាល ខេត្ត​កំពត ថា អាច​ដំណើរការ​មុន​បាន​នោះ សូម លោក​អនុប្រធាន​មន្ទីរ​ខេត្ត យក​លិខិត​បទដ្ឋាន​ឬ​ច្បាប់​ណាមួយ​មក បង្ហាញ​ក្រសួង​ឱ្យបាន​ដឹង​ផង​។ រាល់​សេវា​ឯកជន​ទាំងអស់ មុន​នឹង​ដំណើរការ​ទៅ​បាន​ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ពី ក្រសួង​សុខាភិបាល ជាដាច់ខាត​។​

​លោក កែវ សុផាន់ អនុប្រធាន មន្ទីរ​សុខាភិបាល ខេត្ត​កំពត ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា នេះ​ថា គ្លីនិក​ខាងលើ​មិនទាន់មាន​ច្បាប់​មែន ​តែ​អាច​ដំណើរការ​​សិន​បាន​ដើម្បី​ឱ្យ​ក្រុម​ការងារ​លោក​ចុះទៅ​ពិនិត្យ​វាយតម្លៃ​មើល​អំពី​លក្ខខណ្ឌ​ច្បាប់​ថា តើ​គ្រប់គ្រាន់​ដែរឬទេ ? បើ​ទោះបីជា​យ៉ាងណា​មន្ទីរ​សុខាភិបាល ខេត្ត​កំពត ​បាន​ទុក​ឱកាស​ឱ្យ​គ្លីនិក​«​សម្រាក​ព្យាបាល​និង​សម្ភព​កំពត​សង់​តេ​»​នេះ​ម្តង​រួចមក​ហើយ​សម្រាប់​បំពេញ​លក្ខខណ្ឌ​នានា​ដែល​ខ្វះខាត​ក្នុង​រយៈ​មួយ​ខែ​។

​អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​កំពត បានឱ្យដឹង​ទៀត​ថា ក្រសួង​សុខាភិបាល​ជា​អ្នក​ចេញ​ច្បាប់​អនុញ្ញាត ជូន​សេវា​ឯកជន​ស្មុគស្មាញ​នេះ​។ បើសិន​ជា​សេវា​ឯក​​ជន​មិន​ស្មុគស្មាញ​គឺ​វា​ចូល​តាម​ច្រកចេញចូល​តែ​មួយ ខេត្ត​កំពត​៕ ដោយ ៖ ដែន អយុធ្យា

spot_img
×