Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាការៈ​នៃ​ជំងឺលើសឈាម អ្នក​អ្នក​គួរស្វែងយល់​

spot_img

​លើស​សម្ពាធ​ឈាម​ជា​ជំងឹ​ដែល​មិនសូវ​ធ្វើឲ្យ​យើង​ឈឺចាប់ ប៉ុន្តែ​វា​អាច​ផ្តាច់ជីវិត​យើង​បាន​យ៉ាង​ស្រួល​។ មធ្យោបាយ​តែ​មួយគត់ ដើម្បី​ដឹង​ថា​តើ សម្ពាធ​ឈាម​របស់​អ្នក គឺ​ខ្ពស់​នោះ គឺ​តាមរយៈ​ការ​ពិនិត្យ​ជា​ទៀងទាត់​។​

​ប្រសិនបើ​សម្ពាធ​ឈាម​របស់​អ្នក គឺ​ពិតជា​ខ្ពស់​នោះ វា​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន ដែល​អាច​អោយ​យើង​សង្ស័យ​បាន ដែល​រោគសញ្ញា​នោះ រួមមាន ៖

– ឈឺ​ក្បាល​ខ្លាំង​

– ឈឺ​ទ្រូង​

– អស់កម្លាំង ឬ​ភ័ណ្ឌច្រលំ​

– ពិបាក​ដកដង្ហើម​

– បេះដូង​លោត​មិន​ប្រក្រតី​

– ព្រិល​ភ្នែក​

– ឈាម​នៅ​ក្នុង​ទឹកនោម​

– ណែន​ទ្រូង តឹង​ក ឬ​ហ៊ឹង​ត្រចៀក​។​

​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ខាងលើនេះ សូម​ប្រញាប់​ទៅ​ជួប​នឹង​គ្រូពេទ្យ​ភ្លាមៗ​។ អ្នក​អាច​មាន​ការឡើង​សម្ពាធ​ឈាម ដែល​អាច​ធ្វើអោយ​អ្នក​គាំងបេះដូង ឬ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ជំងឺលើសឈាម ដែល​មិន​ត្រូវបាន​ព្យាបាល អាច​នាំអោយ​មាន​ជំងឺ​ធ្ងន់ធ្ងរ ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​តម្រងនោម និង​បញ្ហា​ភ្នែក​៕ សុភ័ក្ត្រ

​ប្រភព​៖ health

spot_img
×