Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​នគរបាល​ចំនួន​ ៩ខេត្ត​ ចុះ​មក​សិក្សា​និង​ផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​កិច្ច​ការងារ​ប៉ុស្តិ៍ ដែល​សម្រេចបាន​ជោគជ័យ​លើ​ការងារ​ការពារ​សណ្តាប់​ធ្នាប់​ភូមិ​ឃុំ​មាន​សុ​វត្ថិភាព​នៅក្នុង​មូលដ្ឋាន​

spot_img

​តាកែវ​ ៖ ​គណៈប្រតិភូ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៩ បាន​មក​បំពេញ​កិច្ចការងារ​នៅ​ខេត្តតាកែវ​ដើម្បី​ដកស្រង់​បទពិសោធន៍​ស្តីពី​ការអនុវត្ត​ការងារ​នគរបាល និង​សហគម៍ នៅក្នុង​ខេត្ត​តាកែវ ។ កម្លាំង​នគរបាល ខេត្ត​តាកែវ​ត្រូវបាន​គេ​មើលឃើញ​ថា បាន​បំពេញ​កិច្ច​ការងារ​ឈានមុខ​ទទួលបាន​ស្នាដៃ​ល្អ​ជា​បន្តបន្ទាប់​លើ​កិច្ចការងារ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន សុវត្ថិភាព​ក៏​ដូចជា ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ជាដើម​នោះ​។

ការ​មក​បំពេញ ទស្សនៈកិច្ច​ការងា​រដ​ក​ស្រង់​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការ អនុវត្តន៍​ការងារ​នគរ បាល​និង សហគមន៍​នៅ​ខេត្តតាកែវ​បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទ​៣១​ខែ​តុលា​និង​ថ្ងៃ​០១ ខែវិច្ឆិការ ឆ្នាំ​២០១៨​។ គណៈប្រតិភូ​កងកម្លាំង​នគ​រទាំង ៩ ខេត្ត​នោះ​រួមមាន មកពី ( តាកែវ កំំពង់ស្ពឺ ក្រុងព្រះសីហនុ កោះកុង កែប កំពត ស្វាយរៀង ភ្នំពេញ កណ្តាល ) បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សិក្សា​ការងារ​ផ្ទាល់​នៅ​ចំណុច​ប៉ុស្ថិ៍នគរបាល ឃុំ​សង្កាត់​ចំនួន​១០​គោលដៅ ក្នុង​ក្រុង​ដូន​កែវ ស្រុក​ត្រាំកក់​និង​ស្រុក​សំរោង ក្រោម​ការដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​កិច្ច​ការងារ​ប៉ុស្ថិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧត្តម សេនីយ៍​ឯក អ៊ីង សំអុល និង​ស្នងការ​ការដ្ឋាន​នគរ​បាល​ខេត្ត​តាកែវ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង និង​មាន​ការចូលរួម​ពី​តំណាង​ប្រធាន​ម្ចាស់​គម្រោង​ហៅ​កាត់​CPI នៃ​ស្ថានទូត​អូស្ត្រាលី​ផង​ដែរ​។​

ថ្លែង​នៅក្នុង​អង្គប្រជុំ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង បានលើកឡើង​ពី​បទ​បញ្ជា​យ៉ាង​ម៉ាត់ រាល់​ផែនការ និង​គោលការណ៍​ច្បាប់​ដាក់​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទៅលើ​តួនាទី ភារកិច្ច របស់​នគរបាល​ជាតិ​។​កម្លាំង​នគរបាល​​ខេត្ត​តាកែវ​បាន​បំពេញ​ការងា​រលើ​វិធានការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ជាពិសេស​លើ​ការងារ​ល្មើស​ឧក្រិដ្ឋ និង​បទល្មើស​គ្រឿងញៀន ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នាំឱ្យ​ប្រជាជន​ជំនឿ​ទុកចិត្ត​និង​មាន​ភាពកក់ក្តៅ លើ​កិច្ចការងារ​របស់​នគ​រ​បាល​។​

ប្រធាន​នាយកដ្ឋាន​កិច្ច​ការងារ​ប៉ុស្ថិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម​ឧត្តម សេនីយ៍​ឯក អ៊ីង សំអុល បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្ថិ៍​ត្រូវតែ​គោរព​វិន័យ របស់ កងកម្លាំង នគរបាលជាតិ ឱ្យបាន​ម៉ឺងម៉ាត់​ហើយ​ជាពិសេស​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត ដោយ​ចូលរួម​សហការ​ល្អ​ជាមួយ​និង​នគរបាល ៕ ដោយ ៖ ​តាកែវ​

spot_img
×