Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​អង់គ្លេស ៖ ប្រកាស​ផ្សាយ​ខ្សែ​វីដេអូ បង្ហាញ​ពី​ទិដ្ឋភាព​ឧទ្ធម្ភាចក្រ​ដឹ​ក​មហាសេដ្ឋី​ថៃ ធ្លាក់​កាលពី​ថ្ងៃ​ទី ២៧ ខែ តុលា​

spot_img

​ខ្សែ​វីដេអូ​អូសបន្លាយ​រយៈពេល ៣៧​វិនាទី បាន​ថត​ជាប់​នូវ​ទិដ្ឋភាព​យន្តហោះ AW169 ចាប់ផ្តើម​ហោះហើរ រួច​ធ្លាក់ចុះ​នៅ​ខាងក្រៅ​ព្រលាន​បាល់ទាត់ King Power ។​

The Sun ជា​សារព័ត៌មាន​ដំបូង ដែល​ប្រកាស​ដោយ​ចំហ​ពី​វីដេអូ​នេះ ព្រោះ​ជឿថា វា​ជា​ភស្តុតាង​មួយ​សម្រាប់​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​

​តាម​កាសែត​អង់គ្លេស ខ្សែ​វីដេអូ​នេះ​នឹង​ជួយ​ពង្រឹង​មតិ​របស់​សាក្សី​ថា AW 169 បាន​ហោះ​ចាកចេញ​ពី​ព្រលាន​បាល់ទាត់ King Power ដោយ​ប្រើ​ពេល​យូរ ហើយ​ពួក​សាក្សី​នៅ​បាន​ឮស្នូរ​ម៉ាស៊ីន​ខ្លាំងៗ​របស់​វា​ពេល​ធ្លាក់ រួច​ផ្ទុះ​ឆាបឆេះ ។​

​គ្រោះថ្នាក់​នៅ​យប់​ថ្ងៃទី ២៧ ខែតុលា នោះ​បាន​ឆក់យក​ជីវិត​របស់​ប្រធាន​ក្លិប Leicester ហើយក៏​ជា​សេដ្ឋី​លំដាប់​ទី ៤ ប្រទេស​ថៃ លោក Vichai ព្រម​ទាំង​មនុស្ស​៤​នាក់​ទៀត ។​

​ចន្ទ្រា​

spot_img
×