Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ឆ្នាំង​រំងាស់​ស៊ុប និង​រំងាស់​ទឹកត្រី ភ្លេចខ្លួន​មួយ​ភ្លែត ឆេះ​ផ្ទះបាយ​ម៉ត់​

spot_img

​ខេត្ត​ស្វាយរៀង​៖ ​ផ្ទះបាយ​មួយ​ខ្នង​រួម​សម្ភា​រះ​មួយចំនួន​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ម៉ត់​គ្មាន​សល់​ប៉ុន្តែ​មិន​បង្ក​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ខ​ណះ​ដែល​ម្ចាស់​រវល់​ហើយ​បានដាក់​ឆ្នាំង​រំងាស់​ស៊ុប​និង​រំងាស់​ទឹកត្រី​ចោល​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​និង​បាញ់​ទឹក​ពន្លត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣:០៥​នាទី​រសៀល​ថ្ងៃ​ទី​៣១​ខែតុលា​ឆ្នាំ​២០១៨​ស្ថិតក្នុង​ភូមិ ឃោសា​ង សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង​។​

​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​ផ្ទះបាយ​ដែលមាន​ត្រូវ​បាន​ឆាប់ឆេះ​អស់​នោះ​មាន​ទំហំ​៤​ម៉​×៦​ម៉ត្រូ​វ​ភ្លើង​ឆាបឆេះ​សល់​តែ​ផេះ​ដែលមាន​ម្ចាស់​ឈ្មោះ ប៉ាល់ សារ៉ាន ភេទ​ស្រី អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​ដាក់​ឆ្នាំង​រំងាស់​ស៊ុប​នៅក្នុង​ផ្ទះបាយ​រួច​គាត់​រវល់​ទៅ​ផ្ទះ​អ្នកជិតខាង​ភ្លេចខ្លួន​ថា​រំងាស់​ស៊ុប​និង​ទឹកត្រី​ទល់​តែមាន​ផ្សែងហុយ​ចេញពី​ផ្ទះបាយ​ទើប​ដឹងថា​មាន​ភ្លើង​ឆេះ​ក៏​បាន​នាំគ្នា​ដងទឹក​ជះ​ពន្លត់​។​

​ប្រភព​បាន​បន្តទៀតថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ពលរដ្ឋ​ថា​មាន​អគ្គីភ័យ​ឆាបឆេះ​នោះ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​១​គ្រឿង​និង​រថយន្ត​របស់​កម្លាំង​កង​រាជ​អាវុធ​ខេត្តស្វាយរៀង​មួយគ្រឿង​ចេញ​មក​ដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​ទើប​ធ្វើឲ្យ​ភ្លើង​ដែល​ឆាបឆេះ​រលត់​ទាំងស្រុង​ហើយ​ផ្ទះ​បាយ​និង​សម្លា​រះ​ដែល​ត្រូវ​ភ្លើង​ឆាប់​នេះ​គេ​ពុំ​ទាន់​ដឹង​ថា​ខូចខាត​អស់​ប៉ុន្មាន​នោះ​។​

​សូម​បញ្ជាក់​ផង​ដែល​ថា​៖​កន្លងមក​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ធ្លាប់បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា ភ្លើងទាន ធូប ភ្លើងចង្ក្រាន និង​អគ្គីសនី ដែល​បង្ក​ជា​អគ្គីភ័យ​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះសំបែង​និង​អាយុជីវិត​ផងដែរ​៕​ វ៉ៃ​គោ​

 

spot_img
×