Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ផ្ទុក​យន្តហោះ​តែមួយគត់​របស់​រុស្ស៊ី ជួប​គ្រោះថ្នាក់ (​វីដេអូ​)

spot_img

​នាវា​ផ្ទុក​យន្តហោះ​តែ​១​គត់ របស់​រុស្ស៊ី​មានឈ្មោះ​ថា “​នាយ​ឧត្តមនាវា Kuznetsov” បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ នា​ពេល​កំពុង​សំចត​នៅ​រោង​ជាង​ជួសជុល Murmansk ភាគ​ពាយ័ព្យ​ប្រទេស​នេះ ។​

​តាម RT ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី ៣០ ខែតុលា ខណៈពេល​ដែល​នាវា​ផ្ទុក​យន្តហោះ “​នាយ​ឧត្តមនាវា Kuznestsov” កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជួសជុល ថែ​ទាំង​ជា​ប្រចាំ តាម​កាល​កំណត់​ទៅ​លើ​រោង​ជាង​បណ្តែត PD-50 ចំណុះ​រោងចក្រ​តម្លើង​កប៉ាល់ Murmansk នា​ឈូង​សមុទ្រ Kola ។​

PD-50 ជា​ឧបករណ៍​បណ្តែត​អាច​ទ្រ​ទម្ងន់​បាន ៨០.០០០​តោន ។​

​ប៉ុន្តែ​ដោយ​ហេតុការណ៍​ទុស្សេ​ចរន្តអគ្គិសនី បាន​ធ្វើឲ្យ​ប្រព័ន្ធ​បូមទឹក​របស់ឧបករ​ណ៍​នេះ​ត្រូវ​បាន​ទឹក “​ជន់​លិច​” ហើយ​វា​ក៏​ត្រូវ​ពន្លិច​ចុះ​សន្សឹមៗ ។ ប៉ម​ទ្រ ២ ដ៏​ធំ​របស់​វា​ក៏​ធ្លាក់ចុះ​ពី​រយៈកម្ពស់ ១៥​ម៉ែត្រ ដែល​ខ្លះ​បាន​បុក​ទម្លុះ​នាវា ។​

​កម្មករ​ប្រមាណ ៧០​នាក់ ដែល​កំពុង​ធ្វើ​ការថែទាំ​នាវា​ផ្ទុក​យន្តហោះ “​តែ​១​គត់​” នេះ ត្រូវបាន​ជម្លៀសចេញ​ភ្លាមៗ ។ ប៉ុន្តែ​មាន​កម្មករ ៤​នាក់ ត្រូវ​ធ្លាក់​ក្នុង​ទឹកសមុទ្រ ដ៏​ត្រជាក់​ធ្វើឲ្យ​ពួក​គេ​រង​ការបាត់សី​តុ​ណ្ហ​ភា​ពរាងកាយ​ធ្ងន់ធ្ងរ ។ ខ្លះ​ទៀត​រងរបួស​ពោះ ក្នុងពេល​ដែល​ជាង​ជំនាញ​ជាន់ខ្ពស់​ម្នាក់ បាន​បាត់​ខ្លួន ។​

​នាវា​ផ្ទុក​យន្តហោះ “​នាយ​ឧត្តមនាវា Kuznestsov” តែ​១​គត់​របស់​រុស្ស៊ី ។​

​នាវា​ផ្ទុក​យន្តហោះ បាន​ទម្លុះ​ប្រហោង​មួយ​ប្រវែង ៤​ម៉ែត្រ បណ្តោយ និង​ទទឹង ៥​ម៉ែត្រ ហើយ​នៅ​ពុំ​ដឹង​ថា វា​មាន​រង​ការខូចខាត​អ្វី​ទៀត​ទេ ។​

​គេ​បាន​សណ្តោង​នាវា​ផ្ទុក​យន្តហោះ​នេះ​ទៅកាន់​រោងចក្រ​មួយ​ផ្សេង ។​

spot_img
×