Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ឥណ្ឌូណេស៊ី នាំគ្នា “​កប់​ជើង​ក្នុង​ស៊ីម៉ង់ត៍​” ពេល​ដឹង​មូលហេតុ​ទើប​យល់ថា វា​ជា​មេរៀន​មួយ​… (​វីដេអូ​)

spot_img

​ហេតុការណ៍​នេះ​កើត​ឡើង​តាំងពី​ថ្ងៃ​ទី ១៤ ខែ​មីនា នៅ​តំបន់​ភ្នំ Kendeng រដ្ឋធានី Jakarta ប្រទេស​ឥណ្ឌូណេស៊ី ខណៈពេល​ពលរដ្ឋ​ច្រើន​កុះករ បាន​នាំគ្នា​ប្រមូលផ្តុំ​ដោយ​នាំ​យក​តាម​នូវ​កេស​ឈើ និង​វត្ថុ​ដទៃ​ទៀត​មួយចំនួន ។​

​ពួកគេ​ចាប់ផ្តើម​ចូក​កំបោរ​ស៊ីម៉ង់ត៍​មក​ជីក​បង្កប់​ជើង​របស់​ពួកគេ​ក្នុង​ប្រអប់​ឈើ ។​

​មូលហេតុ​គឺ ពួក​គេ​បង្ហាញ​ការប្រឆាំង​ចំពោះ​សេចក្តីសម្រេច​ឲ្យ​សាងសង់​រោងចក្រ​ស៊ីម៉ង់ត៍​មួយ​នៅក្នុង​តំបន់ ។​

​ប្រឈម​នឹង​ហេតុការណ៍​នេះ មាន​ចរន្ត​មតិ​ផ្ទុយគ្នា ដោយ​ខ្លះ​ថា​កសិករ​ទាំងនោះ​សំឡឹង​ឃើញ​១​ជ្រុង​នៃ​បញ្ហា ។ ពួកគេ​ក្រីក្រ​ត្រូវ​ស្វែងរក​កិច្ចការ​ដើម្បី​ធ្វើ ហើយ​រោងចក្រ​នោះ​គឺជា​ដំណោះស្រាយ ។​

​ប៉ុន្តែ​ប្រសិនបើ​អ្នក​ពុំ​ធ្លាប់​រស់នៅ​ក្បែរ​រោងចក្រ​ទាំងនេះ​ទេ គួរ “​ដើរកាត់​១​ជុំ​” រួច​សឹម​ស្រ​ដី – ដោយហេតុ​ថា ការសាងសង់​រោងចក្រ​នេះ​ធ្វើឲ្យ​ដីធ្លី​រាប់គីឡូម៉ែត្រ ក្បែរ​នោះ​មិន​អាច​ដាំ​ដុះ ហើយ​ពិបាក​រស់នៅ​ណាស់ ។​

​ធូលី​ស៊ីម៉ង់ត៍​ហើរ​ពេញ​ក្នុង​បរិយាកាស គ្របដណ្តប់​លើ​អ្វីៗ​ទាំងអស់ រួម​ទាំង​ដំណាំ​ផ្សេងៗ ។ ហេតុ​នេះ​ពួកគេ​ដែល​កំពុង​ក្រខ្សត់​ស្រាប់​ក្លាយជា​ទុរគតជន​តែម្តង ។​

​តើ​ឲ្យ​ពួកគេ​រស់នៅ​ដូច​ម្តេចទៅ​!?

​ចន្ទ្រា​

spot_img
×