Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្តៅ ៖ សមយុទ្ធ​ដ៏​ធំ​របស់ NATO ដែល​ពុំ​ធ្លាប់មាន ដើម្បី​គំរាម​…​រុស្ស៊ី (វីដេអូ)

spot_img

​ពលទាហាន​ប្រមាណ ៥០.០០០​នាក់ មកពី​ប្រទេស​ចំនួន​៣១ ដែល​រួមមាន​សមាជិក​អង្គការ NATO ២៩​ប្រទេស បូក​បន្ថែម​ហ្វាំង​ឡ​ង់ និង​ស៊ុយអែត កំពុង​ធ្វើ​សមយុទ្ធ Trident Juncture 2018 ដ៏​ខ្លាំងក្លា​បំផុត នៃ​ប្លុក​យោធា​នេះ ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​មក​ហើយ ។​

​ពួក​គេ​អនុវត្ត​វិញ្ញាសារ​មួយ​ចំនួន​លើ​អាកាស ថ្មើរជើង និង​លើ​សមុទ្រ ព្រមទាំង​យុទ្ធនាការ​ពិសេស​នៅក្នុង និង​ជុំវិញណ័​រវេស ។​

​នាយ​ឧត្តមនាវា James Foggo បញ្ជាការ​ទ័ពជើងទឹក​អាមេរិក​នៅ​អឺរ៉ុប និង​អាហ្វ្រិក ហើយក៏​ជា​បញ្ជាការ​អគ្គបញ្ជាការ បណ្តា​កងកម្លាំង​សម្ព័ន្ធមិត្ត​រួម​នៅ Naples (​អ៊ីតាលី​) បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា ៖ “​មាន​សារលិខិត​ទប់ស្កាត់​ដ៏​ខ្លាំងក្លា​មួយ នៅ​ទី​នេះ​ត្រូវបាន​បញ្ជូន​ទៅ​” ហើយ​ប្រទេស​រុស្ស៊ី ដែល​ត្រូវបាន​អញ្ជើញ​ឲ្យមក​ទស្សនាសម​យុទ្ធនេះ “​នឹង​ឃើញថា យើងខ្ញុំ​ពូកែ​ធ្វើ​អ្វី​ជា​កិច្ចការ​របស់​ខ្លួន ហើយ​វា​មាន​ឥទ្ធិពល​ទប់ស្កាត់​ប្រទេស​ណាមួយ​ចង់​រំលង​បន្ទាត់​ព្រំដែន​នេះ ពិសេស​ចំពោះ​ប្រទេស​ជាក់ស្តែង​ខ្លះ​” ។​

​ខាងក្រោម​ជា​រូបភាព​នៃ​កងទ័ព​បណ្តា​ប្រទេស​ចូលរួម​សមយុទ្ធ​ត្រូវ​បាន​ថត​មួយចំនួន ៖

​ចន្ទ្រា​

spot_img
×