ឆ្នាំជូត ៖ ការងារ មិនត្រូវចូលរួមក្នុងកិច្ចការអ្នកដទៃ គួរសម្រេចតែកិច្ចការរបស់ខ្លួន ។ លុយកាក់ ថ្ងៃនេះមានខ្ទង់ត្រូវចំណាយច្រើន ។ មនោសញ្ចេតនា ងាយកើតមានការឈ្លោះប្រកែកគ្នា ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អបំផុត គ្រប់យ៉ាងសុទ្ធតែអំណោយផលល្អ ។ លុយកាក់ បណ្តាខ្ទង់វិនិយោគនាំមកនូវប្រាក់ចំណេញយ៉ាងពេញចិត្ត ។ មនោសញ្ចេតនាអ្នកមានគូស្រករហើយត្រូវប្រយ័ត្នក្នុងទំនាក់ទំនងផ្លូវភេទ ។
ឆ្នាំខាល ៖ ឥរិយាបថក្នុងការងារដ៏ម៉ឺងម៉ាត់ ឧស្សាហ៍ព្យាយាមរបស់អ្នកត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ ។ លុយកាក់ មានឱកាសបានឡើងប្រាក់ខែ ។ មនោសញ្ចេតនា ជាថ្ងៃដ៏រីករាយ សមស្របសម្រាប់ការសារភាពស្នេហ៍ ។
ឆ្នាំថោះ ៖ ការងារ គ្រប់យ៉ាងសុទ្ធតែសម្រេចបានយ៉ាងឆ្នើម ធ្វើមួយទទួលបានផលពីរ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលអ្នកប្រាថ្នា ។
ឆ្នាំរោង ៖ ការងារ ជាថ្ងៃដ៏ជោគជ័យសម្រាប់ការសហការរកស៊ី ជំនួញ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូល តែត្រូវគ្រប់គ្រងហិរញ្ញវត្ថុឲ្យសមស្រប ។ មនោសញ្ចេតនា មានលទ្ធភាពបានជួបមនុស្សក្នុងសុបិន្ត ។
ឆ្នាំម្សាញ់ ការងារគួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ អាចអញ្ជើញគេទៅបរិភោគបាយជុំគ្នា ។ លុយកាក់ មានឱកាសកើនថែមប្រាក់ចំណូល ។ មនោសញ្ចេតនា ត្រូវសកម្មជាងនេះទៀតក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំមមី ៖ ការងារ មិនត្រូវអភិរក្សជ្រុលក្នុងការងារ ។ លុយកាក់ ការងារជំនួញនាំមកនូវលទ្ធផលល្អប្រសើរ ។ មនោសញ្ចេតនា ត្រូវថែរក្សាមនោសញ្ចេតនា បច្ចុប្បន្នឲ្យគង់វង្ស។
ឆ្នាំមមែ ៖ ការងារ អាចចូលរួមវិនិយោគ តែលើកលែងវិស័យអចលនទ្រព្យ ។ លុយកាក់ ចំណូលកើនឡើងជាងមុន ។ មនោសញ្ចេតនា ងាយកើតការយល់ច្រឡំចំពោះគ្នា នាំឲ្យមានទំនាស់ ។
ឆ្នាំវក ៖ ការងារ មិនត្រូវអន្តរាគមន៍ចូលជ្រៅក្នុងរឿងអ្នកដទៃ បញ្ចៀសបង្ករូបភាពមិនល្អចំពោះថ្នាក់លើ ។ លុយកាក់ មានទាំងព័ត៌មានល្អ និងអាក្រក់អំពីលុយកាក់ ។ មនោសញ្ចេតនា កើតមានទំនាស់ដោយសារតែរឿងតូចតាច ។
ឆ្នាំរកា ៖ ការងារ គួរនិយាយតិចធ្វើច្រើន មិនត្រូវលូកលាន់កិច្ចការអ្នកដទៃ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំចរ ៖ ការងារ ត្រូវសម្រេចកិច្ចការដោយខ្លួនឯង មិនត្រូវពឹងពាក់អ្នកផ្សេង ។ លុយកាក់ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា ងាយកើតរឿងអាក់អន់ចិត្តនឹងគ្នាដោយពាក្យសម្តីលេងសើច ។
ឆ្នាំកុរ ៖ ការងារ រីកចម្រើន សម្រេចបានសមិទ្ធផលខ្ពស់ ។ លុយកាក់ គួរចេះឆក់ឱកាសដើម្បីបង្កើនប្រាក់ចំណូល ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ៕