Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមូលបាន​គំរូ DNA របស់​ជនរងគ្រោះ​ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌូណេស៊ី​

spot_img

​បច្ចុប្បន្ននេះ​គេ​ប្រមូលបាន​គំរូ DNA ចំនួន​១៤៧ ហើយ​បច្ចុប្បន្នកំពុង​ត្រូវបានធ្វើ​ការកំណត់​អត្តសញ្ញាណ​នៅ​មន្ទីរពេទ្យ​ប៉ូលិស Jati Kramat ដើម្បី​យកមក​ប្រៀបធៀប​ជាមួយ​ទិន្នន័យ DNA ផ្តល់ឱ្យ​ដោយ​សាច់ញាតិ​។ មកទល់ពេលនេះ​ក្រុម ការងារ​កំណត់​អត្តសញ្ញាណ​ជន​ង​រងគ្រោះ​បាន​ប្រមូល DNA ពី​គ្រួសារ​សាច់ញាតិ​របស់​ជ​ន​រងគ្រោះ​១៤៧​នាក់ សម្រាប់​យកមក​ធ្វើ​ការវិភាគ​ផ្សេងទៀត​។​

វត្ថុដែលគេប្រមូលបានទុកនៅលើឆ្នេរសមុទ្រកំពង់ផែ Tanjung Priok

​ស្របពេល​ជាមួយគ្នា​នោះ គណៈកម្មាធិការ​សុវត្ថិភាព​គមនាគមន៍​ឥណ្ឌូណេស៊ី (NTSC) ឱ្យដឹងថា ពួកគេ​ទទួលបាន​សំណើ​ពី​ប្រទេសមួយ​ចំនួន​ដែល​ត្រៀម​ជួយ​រុករក​និង​ត្រួតពិនិត្យ​ប្រអប់​ខ្មៅ​របស់​យន្តហោះ Lion Air JT-610 ដែល​ត្រូវ​ធ្លា​ក់នៅ Tanjung Karawang, Java​ខាងលិច ។ យន្តហោះ Boeing B737-8 Max របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air មាន​លេខ​សម្គាល់ JT 610 រួម​នឹង​អ្នកដំណើរ​១៨៩​នាក់ បាន​ធ្លាក់ចុះ​សមុទ្រ ខណៈ​ទើប​ចេញដំណើរ​ពី​ព្រលានយន្តហោះ​Soekarno Hatta, Banten ទៅកាន់​ព្រលានយន្តហោះ Depati Amir នៅ Pangkal Pinang ។

​អ្នកបើក​យន្តហោះ Bhavye Suneja បាន​សុំ​អនុញ្ញាត​វិលត្រឡប់​មក​កន្លែង​ចេញដំណើរ​វិញ ប៉ុន្តែ​អកុសល​យន្តហោះ​បាន​ដាំ​ក្បាល​ចុះ​ក្នុង​សមុទ្រ​៕​លី​សា​

spot_img
×