Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ចៅក្រម​ដោះលែង​លោក​សែម បូរ៉ា​នាយ​ទូរទស្សន៍​អន​ឡាញ​TNM តែ​តុលាការ​នៅតែ​នៅ​បន្ត​លើ​សំណុំរឿង​ដីធ្លី​ដដែល​

spot_img

​កំពង់ចាម​៖ លោក សែម បូរ៉ា អគ្គនាយក​ទូរទស្សន៍ ធី អិន អឹម ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បានសម្រេច​មិន​ឃុំខ្លួន​នោះទេ ក្រោយពេល​សាកសួរ​នៅ​រសៀល​ថ្ងៃទី​៣១​ខែតុលា​នេះ​។ បើទោះបីជា​មានការ​ដោះលែង​ជន​ត្រូវ​ចោទ​ក៏ដោយ ក៏​នីតិវិធី​របស់​តុលាការ​នៅ​បន្ត​ដដែល​លើ​សំណុំរឿង​ដីធ្លី​នេះ​។​

​សូមបញ្ជាក់ថា លោក​សែម បូរ៉ា​នាយ​ទូរទស្សន៍​អន​ឡាញ ​TNM ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​ក្នុងករណី ត្រូវ​ចោទថា ឆបោក​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​ក្នុង​រឿង​ទិញ​លក់​ដី ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ខេត្តកំពង់ចាម ។ បន្ទាប់ពី​ចាប់ខ្លួន​នាយ​ទូរទស្សន៍​អន​ឡាញ​TNM ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការខេត្ត​កំពង់ចាម ៕ ដោយ ​៖​ រចនា​

spot_img
×