Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមចិត្តសាស្ត្រ​របស់​កូរ៉េខាងត្បូង​ពិតជា​មាន​ប្រសិទ្ធភាព​?

spot_img

​តាម​កាសែត​អង់គ្លេស The Guanrdian នោះ​ក្នុងពេល​ដែល​ហានិភ័យ​ជម្លោះ​លើ​ឧបទ្វីប​កូរ៉េ​កំពុង​កើនឡើង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ នា​តំបន់​ព្រំដែន​កូរ៉េ​ទាំង ២ គេ​កំពុង​ឃើញ​មាន​សណ្ឋាន​សង្គ្រា​មម្យាងទៀត -​សង្គ្រាម​ចិត្តសាស្ត្រ​។​

​ក្រោយ​ការ​រត់​គេច​ខ្លួន​របស់​ទាហាន​កូរ៉េខាងជើង​ម្នាក់​កាលពី​សប្តាហ៍​មុន កូរ៉េខាងត្បូង​បាន​ប្រកាស​ព័ត៌មាន​ជុំវិញ​ហេតុការណ៍ “​រត់ចោល​ជួរ​” នេះ​លើ​ស្ថានីយ៍​វិទ្យុ​តាម​ព្រំដែន​ឲ្យ​កងទ័ព និង​ពលរដ្ឋ​កូរ៉េ​ខាងជើង​បាន​ស្តាប់​។​

​កម្មវិធី​ផ្សាយ​វិទ្យុ​នេះ​គេ​អាច​ឮសូរ​បាន ២៤​គីឡូម៉ែត្រ នា​ពេលយប់ និង ១០​គីឡូម៉ែត្រ​នៅ​ពេល​ថ្ងៃ ។ ព័ត៌មាន​ខាងលើ​ត្រូវបាន​ផ្សាយ​លំអិត​ពី​សកម្មភាព​ប្រថុយប្រថាន ការបាញ់ប្រហារ​រហូត​ដល់​រឿង​ដែល​ពោះ​របស់គាត់​ពេញ​ញ៉ុក​ដោយ​…​ព្រូ​ន​។ អម​តាម​ព្រំដែន​ប្រទេស​ទាំង​២ ដោយ​មាន​កម្មវិធី​ព័ត៌មាន ព្រឹត្តិការណ៍​ទាន់​ហេតុការណ៍ ព័ត៌មាន​យោធា និង​សិល្បៈ​ចម្រៀង​។ គោលបំណង​គឺ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កូរ៉េខាងជើង “​ឈប់​សុបិន្ត នឹង​របប​លោក Kim Jong-Un” ទៀត​ទៅ​។​

​ក្រៅ​ពី​ព័ត៌មាន​ខាងលើ តន្ត្រី K-pop ត្រូវបាន​ចាត់ទុក​ជា​អាវុធ​ស្រួចស្រាវ ព្រោះ​វា​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ជីវភាព​មាន​បាន សេរីភាព​នៅ​…​កូរ៉េខាងត្បូង​។​

​តាម​ការសាកសួរ​ពី​អ្នករត់​ភៀសខ្លួន​មកកាន់​កូរ៉េខាងត្បូង​នោះ​ឲ្យដឹងថា ក្រោយពេល​ស្តាប់​កម្មវិធី​វិទ្យុ “​សំឡេង​សេរីភាព​” របស់​កូរ៉េ​ខាងត្បូង​បាន​ធ្វើឲ្យ​ពួកគេ “​មន្ទិលសង្ស័យ​អំពី​របប​”​។​

The Guandian បញ្ចប់​បទ​អត្ថាធិប្បាយ​របស់​ខ្លួន​ថា ៖ “​ជាមួយ​ផល​ពិបាក​ដ៏​មហា​វិនាស​សកម្ម​ប្រជាជន​ជម្លោះ​រវាង​អាមេរិក និង​កូរ៉េខាងជើង​ក្លាយ​ជា​សង្គ្រាម​នុយក្លេអ៊ែរ​រ​នោះ ពេលនេះ​យើង​នៅ​មាន​អារម្មណ៍​ធូរស្រាល​គ្រា​ដែល​ការប្រឈមមុខ​រវាង​កូរ៉េ​ទាំង​២ ទើប​កើត​មាន​ត្រឹម​រលក​វិទ្យុ​ប៉ុណ្ណោះ​៕ អាទិត្យ​

spot_img
×