Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ៖ យក​អា​ក្មេង​មិនចេះ​ស្អី មក​ត្រួត​លើ​ចាស់ ដោយសារ​កំណែទម្រង់​កា​ន់​តែ​ស៊ី​ជ្រៅ​នោះ​អី​

spot_img

​ភ្នំពេញ ​៖ មាន​អា​ខោ​ន​ហ្វេ​ក​ប៊ុ​ក របស់លោក ឡុង ស៊ីណា បាន​សរសេរ សារ​បង្ហោះ​នៅ​ផេ​ក​របស់ខ្លួន អមដោយ​សារ សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជុំវិញ​ការ​តម្លើង​ស​ក្ត័ និង​តួនាទី​របស់ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ​។ លោក ឡុង ស៊ីណា សរសេរថា ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាពេល​កន្លងមក តើ​តាម​បណ្តា​ក្រសួង​ពាក់ព័ន្ធ​នានា បាន​អនុវត្តន៍​តាម​បាន​ហើយ​ឬ​នៅ ? ដូចជា​ស្ងាត់ឈឹង​សូន្យ​តែម្តង ពេលនេះ​អស់លោក​ដែលមាន​ភារកិច្ច​ពាក់ព័ន្ធ ហាក់ដូចជា​កំពុង​ជិះសេះ​លែងដៃ​ហើយ​មែន​ទេ ? ព្រោះ​អត់​អា​បក្ស​ទើស !​។​

​ពាក់ព័ន្ធ​នឹង​ការសរសេរ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ឡុង ស៊ីណា នោះ លោកស្រី ហ៊ុន ស៊ីណា ក៏បាន​ខំ​មិន​តប​វិញ​ដែរ​ថា លោកក្មួយ​អើយ កំណែទម្រង់​កាន់តែ​ស៊ី​ជ្រៅ រដ្ឋមន្ត្រី​ខ្លះ ឪពុក​រដ្ឋមន្ត្រី យក​បងប្អូន​កូន​ទៅ​ដាក់​ពេញៗ​រៀប​ស៊ី​តាម​ប្រព័ន្ធ​អញ្ចឹង​ទៅ ។ ម្យ៉ាងទៀត​ខ្លះ ធ្វើការ​ដុះ​ស្លែ អត់​បាន​ឡើង​ទេ នៅ​ក្រិន យក​អា​ក្មេង​មិនចេះ​ស្អី មក​ត្រួត​លើ​ចាស់ ដែលមាន​សមត្ថភាព ពួក​អា​ក្មេង​កូន​អ្នកធំ​ឡើង កើត​បុស​ក្លៀក​អស់ហើយ ។​

​ចំណែក​គណនី ឈ្មោះ Savoeun Kim បានលើកឡើង​ដែរ​ថា គ្មាន​លុយ គ្មាន​ទុយោ កុំ​សង្ឃឹម ផ្កាយ​ច្រើន ឧកញ៉ា​ច្រើន ស្ថិត​លើ​លុយ។​

​រីឯ​លោកស្រី Hang Borey បាន​បញ្ចេញមតិ​ផងដែរ​ថា ស្គាល់​ទំ​ជោរ​ឬទេ​? ដើម​ទប់​លែង​បាន​ហើយ វា​អ​ង្គោះ​សណ្តង់​ធ្លាក់​ចេញពី​ដើម​ខ្លះៗ ហើយ​ទោះ​យក​អ្វី​មក​ស្រោប ក៏​មិនអាច​ទៅរួច​ដែរ​។​

​ផេ​ក ឈ្មោះ Mao Chandara បាន​និយាយថា វា​ជិត​ដល់​ម៉ោង​ជ្រុះ​ចាក​មែក​ហើយ តាមមើល បង​។ ហើយ ផេ​ក Vathana Khuth៖ ចង់​និយាយ​ម៉េច​ក៏​គេ​លែង​ជឿ​ហើយ​៕ ​ដោយ ​៖ ​រចនា​

 

spot_img
×