Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​យួន​ជួយ​«​បំបែក​កណី​ពុករលួយ​» នៅ​វៀតណាម​?

spot_img

​វា​ពិតជា​រឿង​គួរឱ្យ​អស់សំណើច​ណាស់ ប៉ុន្តែ​ប្រការ​ដែល​គួរឱ្យ​សោកស្តាយ​នោះ រឿង​ចោរ​ជួយ​បំបែក​ករណី​ពុករលួយ​របស់​ពួក​មន្ត្រី​អ​ន្ទ្រើ​សៗ​ទាំងនោះ​គឺជា​រឿង​ពិត​។ ចោរ​សារភាព​ប្រាប់​ប៉ូលិស​ថា​៖ គេ​លួចបាន​របស់​១០ ក្នុងពេលដែល​ម្ចាស់ផ្ទះ​ជា​ជនរងគ្រោះ​ប្រកែក​ថា «​ទេ​! ទេ​! ខ្ញុំ​គ្មាន​បាត់​អ្វី​ទេ​។​

ចោរ​ម្នាក់​ក្នុងចំណោម​៤​នាក់​

​តើ​នេះ​ជា​វិធីសាស្ត្រ​មួយ​គួរ​យកមក​សិក្សា​ដែរឬទេ​។ រឿងរ៉ាវ​ជាអាទិ៍​ខាងលើ រួមមាន​៖

​តុលាការខេត្ត Gia Lai ទើប​ប្រកាស​សាលក្រម​ជាប់គុក​សរុប ៧២​ឆ្នាំ ចំពោះ​ចោរ​៤​នាក់ ពីបទ​«​លួច​ទ្រព្យសម្បត្តិ​»​គេ​។

​ហេតុការណ៍​នេះ​កើតឡើង​ជាង​១​ឆ្នាំ ពេលដែល​ចោរ​៤​នាក់​នេះ​បាន​ចូល​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​។ ម្ចាស់ផ្ទះ​ដែល​ប្តី ជា​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត ហើយ​ប្រពន្ធ​ជា​ប្រធានការិយាល័យ​បុគ្គលិក​ពន្ធដារ​ខេត្ត​។ ចោរ​ទាំង​៤​នាក់​ពេល​ចូលដល់​ល​ក្នុងផ្ទះ​បានធ្វើការ​រើកកាយ រួច​ប្រទះឃើញ​វ៉ាលិស​មួយ​ដែល​ចាក់សោ​ជាប់ ពួកវា​បាន​វាយ​បំបែក ហើយ​ឃើញ​ក្នុងនោះ​នូវ​គ្រឿងអលង្ការ​ជាច្រើន​កញ្ចប់​ធ្វើ​អំពី​មាស ដែល​តាម​តុលាការ​វា​មានតម្លៃ​ដល់​ទៅ​ប្រមាណ 2,792 ពាន់​លាន​ដុង (​ប្រមាណ​ជាជាង​៨​ម៉ឺន​ដុល្លារ​)​។​

​ប៉ុន្តែ​ដំ​បួង​ឡើយ ពេល​ដឹងថា​មាន​ចោរ​គាស់​ផ្ទះ ម្ចាស់ផ្ទះ​គ្រាន់តែ​ប្តឹង​ប៉ូលិស​ថា​មាន​ចោរ​ចូល​ផ្ទះ ប៉ុន្តែ​ពុំមាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ទេ​។​ប្រមាណ​មួយ​សប្តាហ៍​ក្រោយ នៅពេល​ដឹងថា​ប៉ូលិស​ចាប់បាន​ចោរ ម្ចាស់ផ្ទះ​បានធ្វើ​របាយការណ៍​ថ្មី ថា​ទើប​ដឹង​បាត់​មាស​អស់​៥​តម្លឹង​(?) ។​

​មកទល់ពេលនេះ ពលរដ្ឋ​នៅ​ខេត្ត​នោះបាន​នាំគ្នា​និទាន​រឿងនេះ​តាម​តុ​កាហ្វេ ដោយ​ថា​៖ ម្យ៉ាងដែរ​លោក​ចោរ បើ​កុំ​បាន​គាត់​ធ្វើ ម្តេច​ដឹងថា​មន្ត្រី​មាន​លុយ​ច្រើន​បែបនេះ ហើយ​មន្ត្រី​នោះ​ទៀតសោត​ពិតជា​«​ចុក​ឈាម​» ព្រោះ​សុខចិត្ត​បាត់​ទ្រព្យ ជាជាង​ឆ្លើយ​ពិត នោះ​នឹង​បាត់​…​តំណែង​។​

​រូប​ទីតាំង​កើតហេតុ​

​ក្នុង​រឿង​មួយទៀត មាន​ប្តី​ប្រពន្ធ​ពីរ​នាក់​៖ ប្តី​ជា​ប៉ូលិស​ចរាចរណ៍ ប្រពន្ធ​ធ្វើការ​នៅ​សាលាខេត្ត ដែល​ទើប​ចូលនិវត្តន៍​។ ស្រាប់តែ​ផ្ទះ​របស់គាត់​ត្រូវបាន​ចោរ​ផ្លោះ​ចូល​លួច​។ មិនយូរប៉ុន្មាន​ក្រោយមក ប៉ូលិស​ចាប់បាន​ជនល្មើស​បីនាក់ ហើយ​ប្រមូល​យកបាន​វត្ថុតាង រួមមាន​មាស​៥៧​តម្លឹង និង​លុយ​៥០​លាន​ដុង​(​ប្រមាណ​២៥០០​ដុល្លារ​) ។ ប្រការ​ដែល​គួរឱ្យ​អស់សំណើច គឺ​អ្នក​បាត់​របស់​ហាក់ដូច​ជាលា​ក់​លៀម និង​មាន​អាកប្បកិរិយា​ចង់​បន្ធូរ​បន្ថយទោស​»​ដល់​ក្រុមចោរ​នោះ ខណៈពេល​ពួកគេ​សារភាពថា​ទ្រព្យសម្បតិ្ត​ពួកគេ​បាត់​មាន​ចំនួន​តិចជាង​នេះ​ច្រើន​។​

​បែបនេះ តាម​ប្រិយមិត្ត តើ​ចោរ​ពិតជា​ជួយ​«​ដុត​ផ្ទះ​»​ឱ្យ​កណ្តុរ​រត់ចេញ​មែន​ទេ​!៕​លីសា

spot_img
×