Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី​សាធារណការ និ​យ​យា​ថា លោក​មិនអាច​តាមមើល​កិច្ចការ​ទាំងអស់​គ្រប់​ខេត្ត​ក្រុង​នោះទេ មានតែ​ពឹង​លើ​ប្រព័ន្ធ App ដែល​អាចឱ្យ​ពលរដ្ឋ ផ្តល់ដំណឹង​ពី​ផ្លូវ​ខូច​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​សាធារណការ បាន​បញ្ជាក់ថា លោក​មិនអាច​តាមមើល​កិច្ចការ​ទាំងអស់​គ្រប់​ខេត្ត​ក្រុង​នោះទេ មានតែ​ពឹង​លើ​ប្រធាន​មន្ទី​សាធារណការ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ទើប​អាច​សម្រេច​ជួស​ជុស​ផ្លូវ​ទាំងអស់​ទូទាំង​២៥​ខេត្ត ក្រុង​បាន​ដោយ​ជោគជ័យ ហើយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នឹង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ App ដែល​អាចឱ្យ​ពលរដ្ឋ​ផ្តល់ដំណឹង​អំពី​ផ្លូវ​ខូច​។​

​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បញ្ហា​ផ្លូវ​ខូច ឬ​ផ្លូវ​សំបុកមាន់ លែង​ជា​កង្វល់​របស់​ពលរដ្ឋ​ទៀតហើយ ក៏​ព្រោះតែ​ក្រសួង​សាធារណការ នឹងដាក់​ឲ្យ​ដំណើរការ App របស់​ក្រសួង ដើម្បី​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយ​ស្រួល ក្នុងការ​ផ្តល់ដំណឹង ទាក់ទង​នឹង​ផ្លូវ​ខូច ផ្លូវ​សម្បុក​កមាន់ សម្រាប់​ក្រសួង​សាធារណការ ចុះ​ត្រួតពិនិត្យ និង​ជួស​ជុស​ផ្លូវ​នោះ នៅ​ចុងឆ្នាំ​២០១៨​នេះ ក្រសួង​នឹងដាក់​ឱ្យ​ដំណើរការ App មួយ​ឈ្មោះថា Road Care ជា​App ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អាច​ផ្តល់​ដំណឹង​ជូន​ក្រសួង​បាន ដោយ​គ្រាន់តែ​ថត​ផ្លូវ​កន្លែង​ណា​ដែល​ខូច រួច​ផ្ញើ​ចូល App នោះ​តែប៉ុណ្ណោះ​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​និយាយថា រាល់​បញ្ហា​ផ្លូវ​ដែល​ពលរដ្ឋ ចង់​ឲ្យ​ក្រសួង​ដោះស្រាយ​ទាន់ពេលវេលា​នោះ គឺ​ពួកគេ​គ្រាន់តែ​ថតរូប​ផ្លូវ​ខូច​នេះ បញ្ជូនទៅ App​ក្រសួង​នោះ នឹងមាន​ការអន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ភ្លាម​ដែរ​។​

​នា​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ ដែល​ស្ថិតនៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ស្ថិតនៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ប្រជាពលរដ្ឋ​ទាំងអស់ អាច​ដំឡើង App នេះ​ក្នុង​ទូរស័ព្ទដៃ ហើយ​បើ​ឃើញ​មាន​រូបភាព​សំបុកមាន់ ផ្លូវ​ខូច នៅតាម​ដងផ្លូវ ផ្លូវជាតិ​នានា អាច​ថត​ផ្ញើ​ចូលទៅក្នុង​ប្រព័ន្ធ App នេះ​បាន ដើម្បីឱ្យ​បានដឹង​ដល់​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​។ លោក​បន្តថា App នេះ​បានធ្វើ​ជិត​រួចរាល់​ហើយ ដែល​សង្ឃឹមថា ខែក្រោយ ឫ​យ៉ាងយូរ​ខែ​១២ និង​ដាក់ឱ្យ​ដំណើរការ App នេះ​ឡើង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បាន​ចូលរួម​ថត​នូវ​ផ្លូវ​កន្លែង​ណា​ដែល​ខូច អាច​ផ្ញើ​ចូល​បាន​។​

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បញ្ហា​ផ្លូវ​ខូច ឬ​ផ្លូវ​សម្បុកមាន់ លែង​ជា​កង្វល់​របស់​ពលរដ្ឋ​ទៀតហើយ​។ នោះ​ក៏​ព្រោះតែ​ក្រសួង​សាធារណការ នឹងដាក់​ឲ្យ​ដំណើរការ App របស់​ក្រសួង ដើម្បី​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​ផ្លូវ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ថ្លែងថា រាល់​បញ្ហា​ផ្លូវ​ដែល​ពលរដ្ឋ ចង់​ឲ្យ​ក្រសួង​ដោះស្រាយ​ទាន់ពេលវេលា​នោះ គឺ​ពួកគេ​គ្រាន់តែ​ថតរូប​ផ្លូវ​ខូច​នេះ បញ្ជូនទៅ App​ក្រសួង​នោះ នឹងមាន​ការអន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ភ្លាម​ដែរ​។​

​បើតាម​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ក្រសួង​នឹងដាក់​ឲ្យ​ដំណើរការ​App នេះ នៅ​ចុងឆ្នាំ​ខាងមុខ​។ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល មិនទាន់​បញ្ជាក់ថា តើ​App​នោះ មាន​លក្ខណៈ​ដូចម្ដេច ហើយ​ត្រូវ​ទាញយក​មកប្រើប្រាស់​សម្រាប់​សុំ​អន្តរាគមន៍​ពី​ក្រសួង ដោយ​របៀប​ណា​នោះឡើយ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ញា​ក់ទៀត​ថា “App​មួយ​នេះ មាន​លក្ខណៈពិសេស​គឺ នៅពេលដែល​ប​ញ្ជូ​ល​ចូល​ភ្លាម​វា នឹង​លោត​ជា​រូប​ពណ៌​ក្រហម ដែល​អាចធ្វើឱ្យ​បានដឹង​ថា រូបនោះ​នៅ​ទីកន្លែង​ណា ម៉ោង​ណា​បាន​ថតរូប​នោះ ពេល​បាន​ព័ត៌មាន​នោះ​ហើយ ក្រុម​ការងារ និង​បញ្ជូន​ព័ត៌មាន​នោះ​បន្ត ទៅ​មន្ត្រី​នាយកដ្ឋាន​ដើម្បី​ចុះទៅពិនិត្យ និង​ជួស​ជុស​កន្លែង​សំបុកមាន់​នោះ ហើយ​ពេល​ក្រុម​ការងារ​ផ្តល់ព័ត៌មាន​ទៅ​នាយកដ្ឋាន ដើម្បី​ជួសជុល​វា​នឹង​លោត​ពណ៌​លឿង និង​ពេល​ជួសជុល​ហើយ​ថត​បញ្ជូន​មកវិញ វា​នឹង​លោត​ជា​ពណ៌​បៃតង ដែល​បញ្ជាក់ថា បាន​ជួស​ជុស​រួចហើយ ដូច្នេះ​ពេលដែល​បាន​បញ្ចេញ App នេះ​ទៅ អ្វីដែល​ប្រជាពលរដ្ឋ​ផ្ញើមក​មិនមាន​អ្វីដែល​មិនបាន​ធ្វើ​នោះទេ​”​។​

​លោក​បាន​បញ្ជាក់ទៀតថា លោក​នឹងដាក់​រូប​ប្រធាន​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​គ្រប់​ខេត្ត​ទាំងអស់​នៅលើ App​នេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់មុខ​ផងដែរ ហើយ​ជា​រៀលរាល់​ខែ នឹងដាក់​បញ្ជាក់​តែ​ម្តងថា ខេត្ត​ណា​មាន​ផ្លូវ​សំបុកមាន់​ប៉ុន្មាន​? ខេត្ត​ណា​មាន​ប៉ុន្មាន​? ដើម្បីឱ្យ​បានដឹង​ទាំងអស់គ្នា​តែម្តង ឱ្យ​ប្រជាជន​បានដឹង​ទាំងអស់គ្នា មិនអាច​លាក់​មុខ​បានទេ​ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×