Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដោះស្រាយ​វិវាទ​ដីធ្លី​ត្រូវបាន​ចាត់ចែង ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​ការគោរព​សិទ្ធិមនុស្ស​ជាស​កល​

spot_img

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានទទួល​ជួប​លោកស្រី​រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ​។ លោកស្រី រ៉ូ​ណា ស្មី​ត បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ទី​៦ រយៈពេល១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ការដោះស្រាយ​វិវាទ​ដីធ្លី​ត្រូវបាន​ចាត់ចែង​ដោយ​ឈរលើ​គោលការណ៍​ច្បាប់ ​និង​ការគោរព​សិទ្ធិមនុស្ស​ជាស​កល ដោយ​ទទួលបាន​លទ្ធផល​វិជ្ជមាន ជាច្រើន​នាំមក​នូវ​ការ​សាទរ​ពី​ប្រជាពលរដ្ឋ ​និង​ភាព​សុខដុម​នៃ​សង្គម​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​លោក​ស្រី​​បាន​សំដែង​ការអបអរសាទរ គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន ​ពិសេស​ក្នុង​វិស័យ​ដីធ្លី និង​លំនៅឋាន​មានតម្លៃ​សមរម្យ​។ លោកស្រី បាន​សំណូមពរ​សុំ​ជំរុញ​ការ​បញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដើម្បី​បញ្ចៀស​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​របស់​សហគមន៍​ជាយថាហេតុ និង​ជំរុញ​ការចុះបញ្ជី​ដីធ្លី​ទូទាំងប្រទេស ដែលជា​បញ្ហា​ស្នូល​អំពី​សិទ្ធិមនុស្ស ដោយ​ការប្រើប្រាស់​ដី​គឺជា​មូលដ្ឋាន​សម្រាប់​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព លុបបំបាត់​ភាពក្រីក្រ និង​ធានា​សន្តិសុខ​ស្បៀង៕ ​ដោយៈ​បញ្ញា​ស័ក្តិ​

 

   

spot_img
×