Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​កីឡា RAID Amazones លើក​ទី​២​បាន​ចាប់ផ្តើម​ហើយ​នៅលើ​ទឹកដី​អង្គរ​

spot_img

​សៀមរាប ៖ RAID Amazones ជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​មួយ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅលើ​ពិភពលោក មាន​សុទ្ធតែ​នារី​ជា​អ្នកចូលរួម ដោយ​ចាប់​គូ​គ្នា​២​នាក់ ឬ​៣​នាក់​ដើម្បីរ​ត់ ជិះ​កង់ និង​ចែវ​ទូក​។ កីឡា​នេះ បង្កើតឡើង​ដោយ​អតីត​ពិធីករ​ទូរទស្សន៍​ជនជាតិ​បារាំង​ឈ្មោះ ALEXANDER DEBANNE មាន​រយៈពេល​១៥​ឆ្នាំ​មកហើយ និង​បាន​ធ្វើ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន ក្នុង​នោះ​នេះ​ជា​លើក​ទី​២​សម្រាប់​កម្ពុជា​ជា​ម្ចាស់ផ្ទះ ដែល​រៀបចំឡើង​នៅក្នុង​ទឹកដី​អង្គរ​។​

​កម្មវិធី​នេះ​បាន​ប្រារព្ធ​ពិធី​បើក​នៅ​សណ្ឋាគារ​ប៉ា​រ៉ា​ឌី​ស វីឡា អង្គរ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​វត្តមាន​របស់​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហការី លោក ALEXANDER DEBANNE អ្នក​រៀបចំ​កម្មវិធី និង​លោក ហ៊ុន សុជាតិ អ្នកសម្របសម្រួល​កម្ម​វិធី​។​

​លោក ហ៊ុន សុជាតិ បានឲ្យដឹងថា នេះ​ជា​មោទនភាព​ណាស់​សម្រាប់​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២​នៅលើ​ទឹកដី​អង្គរ​សម្រាប់​ព្រឹត្តិការណ៍​កីឡា RAID Amazones លំដាប់​ពិភពលោក​។ នៅក្នុង​ឆ្នាំនេះ មាន​កីឡា​ការ​នី​ចូលរួម​ចំនួន​៣៤៧​នាក់ មាន​អាយុ​ចាប់ពី​២៨​ឆ្នាំ​ដល់​៥០​ឆ្នាំ មកពី​ប្រទេស​បារាំង ស្វីស បែ​ល​ហ្សិក កាណាដា និង​បណ្តា​ប្រទេស​មួយចំនួន​តូច​ទៀត​ដែល​និយាយ​ភាសា​អង់គ្លេស​។​

​លោក សុជាតិ បន្តទៀតថា កម្មវិធី​កីឡា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ស្ត្រី​ថា ពួកគាត់​ក៏​អាច​ធ្វើ​ការងារ​និង​ចូលរួម​កីឡា​បាន​ដូច​បុរស​ដែរ ទាំង​រត់​ចម្ងាយ ជិះ​កង់ និង​ចែវ​ទូក ដែល​នេះ​ជា​វិញ្ញាសារ​បានកំណត់​ក្នុង​កម្មវិធី​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៤​ដល់​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៧​។ តាមរយៈ​ព្រឹត្តិការណ៍​កីឡា​នេះ បាន​ធ្វើឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្រើន ជាក់ស្តែង​ពេល​រត់​ចម្ងាយ ពួកគេ​នឹង​បាន​ស្គាល់​ពី​ប្រាង្គ​ប្រាសាទ​ដ៏​ច្រើនសន្ធឹក​របស់​ខ្មែរ ពេល​ជិះ​កង់​ពួកគេ​បាន​ស្គាល់​ពី​ការរស់នៅ​របស់​ប្រជាជន ភូមិសាស្ត្រ ទិដ្ឋភាព​វាលស្រូវ វាលស្រែ​ដ៏​ស្រស់ស្អាត និង​ពេល​ចែវ​ទូក ពួកគេ​នឹង​បាន​ស្គាល់​ពី​សក្តានុពល​ទេសចរណ៍​នៅ​បឹង​ទន្លេសាប​នៃ​កម្ពុជា​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា RAID Amazones នឹង​រៀបចំ​ជា​លើក​ទី​៣​នៅលើ​ទឹកដី​អង្គរ​ម្តងទៀត នា​ខែ​មីនា ឆ្នាំ​២០១៨ ដែល​មាន​កីឡា​ការ​នី​ចូលរួម​ចំនួន​២៥០​នាក់​បន្ថែមទៀត​។ ចំនួន​នេះ​គឺ​ដោយសារ​អ្នកចូលរួម​នៅ​វគ្គ​ទី​២​មាន​ច្រើន​លើស​កំណត់​។ នេះ​ជា​មោទនភាព​ណាស់ ដែល​ការរៀបចំ​កីឡា RAID Amazones កាលពី​ឆ្នាំ​២០១៤​បាន​ជោគជ័យ​យ៉ាងខ្លាំង ធ្វើឲ្យ​អ្នកចូលរួ​មចាស់​ថ្មី មានបំណង​ចង់​មកកាន់​ទឹកដី​អង្គរ​ជា​ថ្មី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×