Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត ៥២៣​នាក់ នឹងត្រូវ​ស្នើ​បន្ធូរបន្ថយ និង​លើកលែងទោស​ក្នុង ព្រះរាជ​ពិធីបុណ្យ​អុំទូក​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​សំណើរ​ស្នើសុំ​អនុគ្រោះ​ទោស​ក្នុងឱកាស​បុណ្យអុំទូក​២០១៨ នៅ​រសៀល ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នា​ទីស្តីការ​ក្រសួងយុត្តិធម៌​។ ក្រសួងយុត្តិធម៌ បាន​ពិនិត្យ​លើ​លក្ខណៈសម្បត្តិ​របស់​ទណ្ឌិត​ចំនួន​៥២៣​នាក់ ក្នុងនោះ​មាន​ស្រី​៣៧​នាក់ ដែល​ស្នើ​ចេញ​ដោយ​ពន្ធនាគារ​ទូទាំងប្រទេស ដើម្បី​រៀបចំ​សើ្ន​ការបន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ខាងមុខនេះ​។​

​លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា អ្នកទោស​ដែល​បានស្នើ​ឲ្យ​ពិនិត្យ និង​ពិចារណារ​នេះ មាន​ចំនួន​៥២៣​នាក់ ក្នុងនោះ​ស្រី​៣៧​នាក់ ដែល​ស្នើ​មកពី​ពន្ធនាគារ​ចំនួន​២៤​រាជធានី​ខេត្ត​ក្រុង និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤​ផងដែរ​។​

​លោក សុច សុផាន់​ណា​រ៉ា បាន​ថ្លែងថា ការពិនិត្យ​ទៅលើ​ការស្នើសុំ​បន្ធូរ​បន្ថយទោស ទាក់ទង​ទៅនឹង​ពិធីបុណ្យ អុំទូក អកអំបុក សំពះ​ព្រះ​ខែ​នេះឯង ដែល​ទទួល​យកមក​ពិនិត្យ​នេះ គឺ​ទទួលបាន​ពន្ធ​ធនាគារ​រាជធានី​ខេត្ត​ក្រុង​ចំនួន​២៤ ហើយ​និង “​ម​ទាំង​៤” ដែល​យើង​ហៅថា​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤ ហើយ​ចំពោះ​ការស្នើសុំ​នេះ​ផងដែរ យើង​ឃើញថា​ទណ្ឌិត​ទូទាំងប្រទេស​ដែល​ស្នើសុំ ២៤​រាជធានី​ខេត្ត នៃ​ម​ទាំង​៤ មាន​ចំនួន​៥២៣​នាក់ ក្នុងនោះ​មាន​ស្រី​៣៧​នាក់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×