Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា នៅ​មូលដ្ឋាន ធ្វើ​ការងារ ស្របតាម​លក្ខន្តិកៈ​រប​ស់​ខ្លួន ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីណែនាំ ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងស្រុក ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​។​

​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការធ្វើសកម្មភាព​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ក៏ដូចជា​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន ស្របតាម​លក្ខន្តិកៈ​រប​ស់​ខ្លួន​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ដោយ​គ្មាន​ការរារាំង និង​រំលោភបំពាន​បានឡើយ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីណែនាំ​ទាំងស្រុង​របស់​ក្រសួងមហាផ្ទៃ​៖

 

spot_img
×