Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប្រុស​ស្រី ៣២​នាក់ ពាក់ព័ន្ធ​អំពើ លួច ប្លន់ គ្រឿងញៀន ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ថ្នាំញៀន​អាចធ្វើ​ឲ្យ​មនុស្ស​ឆ្កួត លេង​ស្គាល់​ឪពុកម្តាយ បងប្អូន គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់ បើសិនជា​យើង​ប្រើប្រាស់​វា មិន​ថា​កម្រិតណា​នោះទេ គឺ​វា​និង​ធ្វើ​ឲ្យ​យើង​លេង​ស្គាល់​អ្វី​ទាំងអស់ ក្លាយជា​មនុស្ស​កោងកាច សាហាវ អាច​ក្លាយជា​ឃាតករ និង​អាច​ទៅជា​ជនល្មើស លួច ប្លន់ ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​គ្រួសារ ខ្លួនឯង និង​សង្គម​ស្អប់ខ្ពើម​មិនត្រូវ​ការ ទោះបី​យើង​មានចំណេះ​វិជ្ជា​ក៏ដោយ បើ​ជាប់​ពាក់ព័ន្ធ​វា​ហើយ គឺ​អ្នក​ក្លាយជា​មនុស្ស​ឥតប្រយោជន៍​សម្រាប់​សង្គម​ដដែល​។

ជា​រៀងរាលថ្ងៃ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំង​ក្នុង​ទី​បញ្ជា​ការដ្ឋាន និង​កម្លាំង​មូលដ្ឋាន​ខណ្ឌ​ទាំង​១២ បានចេញ​ល្បាត​ការពារ​សុខ​សុខ​វត្ថិ​ភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ២៤​ម៉ោង​លើ​២៤​ម៉ោង ជា​រៀងរាល់ថ្ងៃ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ទាំង​ពេលយប់​ទាំង​ពេល​ថ្ងៃ ដោយ​ប្រើ​កម្លាំង​មិនតិចជាង​២​ពាន់​នាក់ និង​មធ្យោបាយ​មិនតិចជាង​១​រយ​គ្រឿង​នោះទេ ក្នុង​មួយថ្ងៃ ហើយ​រាល់​ពេលចេញ​បេសកម្ម​របស់ខ្លួន កម្លាំង​មូលដ្ឋាន​ខណ្ឌ​ទាំង​១២ តែងតែ​ធ្វើការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ជាច្រើន​ករណី ជាច្រើនលើក​ផងដែរ ដូចជា​ករណី​ហិង្សា ករណី​ចោរឆក់ លួច និង​ករណី​គ្រឿងញៀន​ជាដើម ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាបបាន​ស្ទើ​ជា​រៀងរាល់ថ្ងៃ​ផងដែរ ហើយ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ចោទប្រកាន់​ទោស​តាម​បទល្មើស​ជាក់ស្តែង​របស់​ពួកគេ​។ ដូច្នេះ យុវជន​ទាំងអស់គ្នា ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​កិត្តិយស​គ្រួសារ អនាគត​ខ្លួនឯង និង​សង្គម​មិន​ស្អប់ខ្ពើម ។​

​ជាក់​ស្ងែ​ង នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ៣២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៍​ស​ថ្លា ៥០​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ដើម្បី​ធ្វើការ​ផ្តន្ទាទោស​។ ពួកគេ​ទាំង ៣២​នាក់​នេះ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាបបាន​ជាប​ន្ត​បន្ទាប់​គ្នា រយៈពេល ០៤​ថ្ងៃ​ជាប់ៗ​គ្នា ចាប់ពី​ថ្ងៃទី​២៥ ដល់ទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​ផ្សេងគ្នា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​ពួកគេ​ទាំង ៣២​នាក់​នេះ​រួមមាន​៖

-​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន ជ​ស​សង្ស័យ ០៥​នាក់ រួមមាន​ ៖

១/ ឈ្មោះ យ៉ាវ រក្សា ហៅ​ទ្រា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,២/ ឈ្មោះ ចឺ​ត ជាតិ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥:៤០​នាទី នៅ​ចំណុច ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

៣/ ឈ្មោះ សោម វណ្ឌ​ជា ហៅ​វណ្ឌ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២២និង២០​នាទី នៅ​ចំណុច មុខផ្ទះ​បើក​ហ្គេម​គ្មាន​លេខ ផ្លូវ​លេខ​៤២៤ ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

៤/ ឈ្មោះ ចិន្តា ម៉ា​រ៉ា​ឌី ហៅ​ឌី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៥/ ឈ្មោះ ស្រី វ៉ៃ ហៅ​វុន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវបាន​កម្លាំង​មូល​ដ្នា​ន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​សមត្ថ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ វេលា​ម៉ោង​១៧:០០​នាទី នៅ​ចំណុច ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

-​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ០៩​នាក់ រួមមាន ​៖

១/ ឈ្មោះ យុទ្ធ បូរ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,២/ ឈ្មោះ រឿន រ៉​ន ហៅ​ស្លុយ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,៣/ ឈ្មោះ សាន់ ដេ​ត​ពិសិដ្ឋ ហៅ​សិ​ដ្ឋ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៤/ ឈ្មោះ ឆៃ វាសនា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,៥/ ឈ្មោះ ហុក សុវណ្ណារ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ,៦/ ឈ្មោះ ខេង ប៊ុន​រិ​ទ្ធ ហៅ​យ៉​ក ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ,៧/ ឈ្មោះ កុល សុខ​គា ហៅ​គា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥:១០​នាទី នៅ​ចំណុច ផ្លូវលំ ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

៨/ ឈ្មោះ ណាត ចាន​ឡេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៩/ ឈ្មោះ អាន ចាន់​វិទូ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២១:១៥​នាទី នៅ​ចំណុច ផ្លូវ​២៧១ ភូមិ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

-​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ១៥​នាក់ រួមមាន​ ៖

១/ ឈ្មោះ​សល់ ណា​រ៉ូ ហៅ​កណ្តុរ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,២/ ឈ្មោះ​យ៉េន តា​រ៉ា ហៅ​យ៉ុម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ត្រូវ​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​បាន នៅវេលា​ម៉ោង​១៥:០០​នាទី នៅ​ចំណុច ផ្លូវ​បេតុង​ជាប់​បន្ទាយ​ឡុង​ឈិន ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ ៣/ ឈ្មោះ​ស៊យ ប៊ុន​ស្រេង​ ​ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ,៤/ ឈ្មោះ គី សុ​វណ្ណា ភេទ​ស្រី អាយុ ៣១​ឆ្នាំ ,៥/ ឈ្មោះ ស៊យ ទី​ទី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ,៦/ ឈ្មោះ ទៀង តារា ភេទ​ស្រី អាយុ ៤១​ឆ្នាំ ,៧/ ឈ្មោះ សេង សា​រ៉ា​យ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ,៨/ ឈ្មោះ រ័ត្ន ណា​ចា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,៩/ ឈ្មោះ​ងួន បញ្ញា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ,១០/ ឈ្មោះ ផេង មករា ហៅ​អា​ត្រេ​ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,១១/ ឈ្មោះ​ឌី ស៊ី​នឿន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ,១២/ ឈ្មោះ ថិ​ត សារឿន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ,១៣/ ឈ្មោះ​ស៊ា បញ្ញា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥:២០​នាទី នៅ​ចំណុច ប្លុក​ច្រក​ធ្យូង ផ្លូវ​៣៣៦ ភូមិ​១០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

១៤/ ឈ្មោះ សុខ ហ៊ុយ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​តាម​ចម្លើយ​សារភាព​របស់ ឈ្មោះ ផេង មករា ហៅ​អា​ត្រេ​ន នៅវេលា​ម៉ោង​១១និង០០​នាទី ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្ទះ​លេខ​៥៩ ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

១៥/ ឈ្មោះ​ធី​ម ថា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ,១៥/ ឈ្មោះ​គុយ កុល ភេទ​ប្រុស អាយុ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២២:០០​នាទី នៅ​ចំណុច ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

-​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២និង០០​នាទី សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន ចំណុច ប្លុក​តាំ​ប៉ា​ជាន់​ទី​3 សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួមមាន​ ៖

១/ ឈ្មោះ នៅ សំ​ភ័​ស្ត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,២/ ឈ្មោះ ឆេង មយូ​រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៣/ ឈ្មោះ ជាង យូ​ម៉ាន់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​។​

​តាម​ការសាកសួរ​ក្រោម​វិធានការ​ជំនាញ របស់​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ៣២​នាក់ បាន​សារភាព​ឲ្យ​ដឹងថា ពិត​ជាប់​ពាក់ព័ន្ធ និង​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​កសាង​សុំ​ណុំ​រឿង និង​ប្រមូល​វត្ថុតាង បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស ពួកគេ​តាម​កម្រិត​បទល្មើស​ជាក់ស្តែង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×