Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែតុលា គ្រោះថ្នាក់​ចរាចរ​ ៣០៩​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៦៦​នាក់​

spot_img

​ភ្នំពេញ ៖ របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​៣១​ថ្ងៃ គឺ​ថ្ងៃ​ទី​១-៣១ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​​ចំនួន ៣០៩​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៦៦​នាក់ របួស​សរុប ៤៧៧​នាក់ របួសធ្ងន់ ៣៣១​នាក់ របួសស្រាល ១៤៦​នាក់​។​

​គ្រោះ​ថ្នាក់​ក្នុង​ខែតុលា ដោយសារ​មូលហេតុ​គឺ​ល្បឿន ចំនួន​១០៨​លើក ស្លាប់​៦១​នាក់ ស្រវឹង ១៨​លើក ស្លាប់​១១​នាក់​ ​ប្រជែង​៣៨​លើក ស្លាប់​៣១​នាក់ មិន​គោរព​សិទ្ធិ​៥៧​លើ​ក​ស្លាប់​១៩​នាក់ មិន​ប្រកាន់​ស្តាំ ៤៧​លើ​ក​ស្លាប់​២៩​នាក់ បត់​គ្រោះថ្នាក់​ ២៨​លើ​ក​ ស្លាប់​៧​នាក់ ងងុយដេក​៥​លើក ស្លាប់​៥​នាក់ និង​កត្តា​យាន ៨​លើក ស្លាប់​៣​នាក់​។​

​រាជធានី​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​និង​ច្រើន គឺ​រាជធានី​ភ្នំពេញ ៥៩​លើ​ក​ស្លាប់ ២២​នាក់ កណ្តាល ២១​លើក ស្លាប់​១៦​នាក់ កំពង់ចាម​២០​លើក ស្លាប់​១៣​នាក់ ព្រះសីហនុ ២០​លើ​ក​ស្លាប់​១២​នាក់ បាត់ដំបង ២៦​លើក ស្លាប់​១១​នាក់ ក្រចេះ ១៩​លើក ស្លាប់​៨​នាក់​ ​កំពត ១៨​លើក ស្លាប់​៦​នាក់ តាកែវ ៨​លើក ស្លាប់​៦​នាក់ និង​ពោធិ៍សាត់ ៥​លើក ស្លាប់​៤​នាក់​។ ចំណែក​ស្លាប់​នៅលើ​ផ្លូវជាតិ​ គឺ​ផ្លូវ​ជាតិ​លេខ​១ ស្លាប់​៣​នាក់ លេខ​២ ស្លាប់​៥​នាក់ លេខ​៣ ស្លាប់​១១​នាក់ លេខ​៤​ស្លាប់​១២​នាក់ លេខ​៥​ស្លាប់​១០​នាក់​ ​លេខ​៦​ស្លាប់​២១​នាក់ លេខ​៧​ស្លាប់​១១​នាក់ លេខ​២១​ស្លាប់​២​នាក់ លេខ​៤១​ស្លាប់​៥​នាក់ លេខ​៤៤​ស្លាប់​២​នាក់​ ​លេខ​៤៨​ស្លាប់​២​នាក់ និង​ផ្លូវជាតិ​លេខ​៥៦​ស្លាប់​៣​នាក់​។ យានយន្ត​ដែល​ខូតខាត គឺ​ម៉ូតូ ៣២២​គ្រឿង រថយន្ត​តូច ១៥៦​គ្រឿង រថយន្ត​ធំ ៦៣​គ្រឿង ។​

​យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា​ ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក (​យប់​៦​លើក​) ​បណ្តាលឲ្យ​ស្លាប់ ៥​នាក់ របួស​ធ្ងន់​ស្រាល​១០​នាក់​(​ស្រី​៣​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់​(​យប់​៣​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ ៨​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ៤​គ្រឿង យាន​ផ្សេងៗ​០​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យដឹង​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​​ល្បឿន​២​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ​២​លើក​(​ស្លាប់​០​នាក់​), ប្រជែង ២​លើក (​ស្លាប់​២​នាក់​) បត់​គ្រោះថ្នាក់ ៣​លើក​ (​ស្លាប់​០​នាក់​) ,​មិន​ប្រកាន់​ស្តាំ ១​លើក (​ស្លាប់​១​នាក់​), ស្រវឹង​០​លើក (​ស្លាប់​០​នាក់​) ងងុយដេក ០​លើក (​ស្លាប់​០​នាក់​) ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៨​លើក ផ្លូវ​ខេត្ត ២​លើក ផ្លូវលំ ០​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ​ ៤​លើក រថយន្ត​តូច ៤​លើក រថយន្ត​ធំ ២​លើក និង​គោយន្ត ០​លើក ។​

​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កោះកុង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ , បាត់ដំបង ១​លើក​​ស្លាប់​១​នាក់ , តាកែវ ១​លើក ស្លាប់​១​នាក់ , ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​កណ្តាល ១​លើក ស្លាប់​១​នាក់ ។​

​លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​៣១​ថ្ងៃ​រួមមាន ៖ ​មធ្យោបាយ​ចូល​គោលដៅ ៤៩៥៣​គ្រឿង មធ្យោបាយ​ល្មើស ៥៧៧​គ្រឿង , អប់រំ​

១៤២​គ្រឿង​, មធ្យោបាយ​ពិន័យ ៤៣៥​គ្រឿង ៕​ ​ដោយ ​៖ ​កូឡាប​

  

spot_img
×